ព័ត៌មានជាតិ
គ្រូពេទ្យជួយសម្រាលកូនស្ត្រីកើតកូវីដទី ៥៥ ដោយជោគជ័យ
ខេត្តបន្ទាយមានជ័យ៖ ស្ត្រីកើតជំងឺកូវីដ ១៩ម្នាក់ទី៥៥ នៅខេត្តបន្ទាយមានជ័យ ត្រូវក្រុមគ្រូពេទ្យឆ្មបជួយសម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
លោកវេជ្ជបណ្ឌិតឱក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែតបានប្រាប់អ្នកយកពត៌មានឲ្យដឹងថា ស្ត្រីដែលកើតកូវីដ ១៩ទី ៥៥ ត្រូវក្រុមគ្រូពេទ្យឆ្មបជួយសម្រាលបានដោយជោគជ័យកាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

លោកវេជ្ជបណ្ឌិតឱក ទីណា បាននិយាយបន្តថា ស្ត្រីម្តាយទារិកាមានឈ្មោះ ឈីត មួយឡាំង អាយុ ១៦ ឆ្នាំមានផ្ទៃពោះកូនទី១ មុខរបរមេផ្ទះទីលំនៅបាលិលេយ្យ២ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្តីមានឈ្មោះពេជ្រ ជា អាយុ៣១ឆ្នាំ មុខរបរកម្មករ ស្ត្រីខាងលើ បានរកឃើញកើកជំងឺកូវីដ ១៩ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ចូលមកសំរាកនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយបែតនៅថ្ងៃនោះដែរ។
លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមាជ័យបានឲ្យដឹងដែរថា ដោយសារមានក្រុមគ្រូពេទ្យជំនាញនិងពេទ្យឆ្មប បានព្យាយាមខិតខំជួយសង្គ្រោះនិងសម្រាលកូន ដល់ស្ត្រីមានវិជ្ជមានកូវីដ-១៩ ទើបស្ត្រីនិងទារិកាបានសម្រាលកូនដោយជោគជ័យ។ នេះជាករណីទី ៥៥ហើយការសម្រាលកូន ដល់ស្ត្រី ដែលអ្នកមានវិជ្ជមានកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


