វប្បធម៌ ជំនឿ
បើសុបិន្តឡើងតុលាការ ក្បួនតម្រាខ្មែរ បកស្រាយបែបណាវិញ?
ជំនឿក្នុងការនិមិត្ត (សុបិន្តឬយល់សប្តិ៍) ប្រាកដណាស់ដែលស្ថិតក្នុងចិត្តរបស់មនុស្សគ្រប់ស្រទាប់នៅតែមានជំនឿនៅឡើយ ខណះដែលតម្រាក្បូន (ទំនាយនិមិត្តព្រហ្មជាតិច្បាប់ពលរដ្ឋ) នៅតែចងក្រងនិងរក្សាទុកដោយបុព្វបុរសដូនតា សម្រាប់ជាការយល់ដឹងដល់មនុស្សទូទៅ រហូតដល់បច្ចុប្បន្នដោយមិនទាន់បាត់បង់នៅឡើយ។
មនុស្សយើងម្នាក់ៗតែងតែសុបិន្តផ្សេងៗពីគ្នា ដោយយប់ខ្លះក៏សុបិន្តឃើញនេះឃើញនោះ។ អ្នកប្រកាន់យកវិទ្យាសាស្ត្របែបទំនើបបច្ចុប្បន្នប្រាកដ ជាពុំសូវយកចិត្តទុកដាក់សុបិន្តនោះឡើយដោយប្រាកដថាជាផ្នែកមួយនៃអារម្មណ៍បែបរវើរវាយប៉ុណ្ណោះ។ ប៉ុន្តែអ្នកមានជំនឿ អាចកាត់សុបិន្តនោះនាំរឿងរ៉ាវមិនអាចនឹកស្មានដល់។

អង្គភាពកម្ពុជាថ្មី លើកយកអត្ថន័យសុបិន្តមួយ ដើម្បីបកស្រាយតាមក្បួនតម្រាបុរាណរបស់ខ្មែរ។
សុបិន្តនោះគឺបើប្រុសស្រីណាសុបិន្តថាខ្លួនបានឡើងក្តីក្តាំទៅតុលាការ។ តាមក្បួនតម្រាបកស្រាយថា បើអ្នកសុបិន្តបែបនេះជាដើមចោទក្នុងរឿងក្តីក្តាំង នឹងចាញ់ក្តីដោយស្វ័យប្រវត្ត។ តាមរយះសុបិន្តនេះបង្ហាញហេតុឱ្យដឹងមុនតុលាការធ្វើការកាត់សេចក្តីគួរមានការប្រយ័ត្ន។
ដោយឡែកបើអ្នកសុបិន្តបែបនេះជាចុងចោទឬចុងចម្លើយ ប្រាកដជាសប្បាយចិត្តទុកជាមុនតាមរយះសុបិន្តខាងលើនេះដែលបានបង្ហាញហេតុឱ្យដឹងថា អ្នកនឹងទទួលបាននូវជ័យជំនះក្នុងរឿងក្តីនោះដោយពេញចិត្តមិនខាន៕
សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ