ព័ត៌មានជាតិ
កម្មករស្រីពីរនាក់ធ្វើការនៅបុរីប៉េង ហួត វាលស្បូវ តេស្តឆ្លងកូវីដបំប្លែងខ្លួន
ភ្នំពេញ៖ យុទ្ធនាការចុះយកសំណាកប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានរកឃើញអ្នកកើតជំងឺកូវីដបំលែងខ្លួនថ្មីចំនួន២នាក់ ដែលជាកម្មករបំរើការនៅបុរីប៉េង ហួត វាលស្បូវ។
ប្រភពពីលោក ស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ខែកញ្ញានេះក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ បានសហការណ៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ចុះយកសំណាកដល់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ដែលការយកសំណាកនេះគឺធ្វើឡើងក្នុងបរិវេណវត្តវាលស្បូវក្នុងសង្កាត់វាលស្បូវជាប់ផ្លូវជាតិលេខ១តែម្តង។

ការចុះយកសំណាកទៅលើប្រជាពលរដ្ឋរស់នៅ តាមបណ្តាសង្កាត់ក្នុងខណ្ឌច្បារអំពៅ រួមទាំងបុគ្គលិកកម្មករដែលមានទីតាំងក្នុងខណ្ឌច្បារអំពៅ លទ្ធផលគឺបានរកឃើញមនុស្សស្រី២នាក់ ដែលជាកម្មករនៅបុរីប៉េង ហួត វាលស្បូវ បានឆ្លងជំងឺកូវីដបំលែងខ្លួនថ្មីតែម្តង។
ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចុះទៅយកសំណាកប្រមាណជិត១០០០នាក់ គឺលទ្ធផលអវិជ្ជមានទាំងអស់។ លោកស្រីចៅសង្កាត់បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់បានមកយកសំណាក សូមរួសរាន់មកឲ្យគ្រូពេទ្យយកសំណាកទៅពិនិត្យ ដោយមិនគិតតថ្លៃដើម្បីសុខភាពរបស់ខ្លួនក៏ដូចជាគ្រួសារទាំងអស់គ្នា។

នៅព្រឹកនេះដែរលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យបណ្តាសង្កាត់ទាំង៨អញ្ជើញបងប្អូនប្រជាពលរដ្ឋដែលពុំទាន់មកយកសំណាក គឺត្រូវមកយកសំណាកនៅវត្តព្រែកប្រានាថ្ងៃទី១៣ខែកញ្ញាដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ក្នុងភូមិអូរណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


