ព័ត៌មានជាតិ
មិនទាន់មានគោលការណ៍ធ្វើតេស្តរកកូវីដលើសិស្សរដ្ឋនិងឯកជននៅភ្នំពេញមុនពេលចូលរៀនទេ
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះថា នៅមិនទាន់មានគោលការណ៍ធ្វើតេស្តរកមេរោគជំងឺកូវីដ១៩ទៅលើសិស្សានុសិស្សសាលារដ្ឋ និងឯកជននៅរាជធានីភ្នំពេញ ចាប់ពីថ្នាក់ទី៧រហូតដល់ថ្នាក់ទី១២មុនពេលចូលរៀននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះនៅឡើយទេ។
លោកបានបន្តថា « ចំណែកគ្រូមុនចូលទៅបង្រៀនទាំងរដ្ឋ និងឯកជន គឺតម្រូវឱ្យធ្វើតេស្ត តាមខ្ញុំដឹងធ្វើតេស្តខាងសាលាក្រុងរកកូវីដ ចំណែកសិស្សមិនទាន់មានឮសូរមានគោលការណ៍អីទេ»។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថាបច្ចុប្បន្ននេះអាជ្ញាធរតាមខណ្ឌនីមួយៗកំពុងមមាញឹកក្នុងការធ្វើធ្វើតេស្តរកជំងឺកូវីដ១៩ដល់លោកគ្រូអ្នកគ្រូទាំងរដ្ឋ និងឯកជនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យប្រមាណជាង១ម៉ឺននាក់ ក្នុងនោះគ្រូសាលារដ្ឋមានចំនួន៦០០០នាក់ មកពីសាលាចំនួន៦៨ និងគ្រូឯកជនមានប្រមាណជាង៥០០០នាក់មកពីសាលាចំនួន២៥៨សាលា។
លោកប្រធានមន្ទីរបានបន្តថា ការធ្វើតេស្តនេះ គឺខណ្ឌនីមួយៗត្រូវធ្វើយ៉ាងណាធ្វើឱ្យរួចរាល់មុនថ្ងៃបើកសាលារៀនឡើងវិញ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ ហើយប្រសិនបើមានលោកគ្រូអ្នកគ្រូណាម្នាក់មានវិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលឬធ្វើការព្យាបាលនៅតាមផ្ទះប្រសិនបើផ្ទះគាត់ស្របទៅតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល។ លោកបានលើកឡើងដែរថា សិស្សានុសិស្សដែលត្រូវចូលរៀននៅពេលខាងមុខនេះមានចំនួន១៣ម៉ឺននាក់ ទាំងរដ្ឋនិងឯកជន។
លោកបណ្ឌិត ហេង វ៉ាន់ដា បានមានប្រសាសន៍ថា សាលាឯកជនណាដែលមិនទាន់រៀបចំរួចរាល់ទេអាចអូសបន្លាយពេលក្រោយថ្ងៃទី១៥ ខែកញ្ញាក៏បានដែរ ហើយសាលាដែលរៀបចំហើយអាចចាប់ផ្តើមថ្ងៃទី១៥ ហើយដោយរៀបចំការបង្រៀនតាមវិធីបណ្តុំនិងប្រកាន់យកស្តង់ដារអនាម័យរបស់ក្រសួងអប់រំ។

លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់អភិបាលរាជធានីខេត្តថា ចំពោះសាលាណាមានហានិភ័យទាបត្រូវបន្តរៀនតាមបណ្តុំដែលមានចំនួនតិចជាង១៥នាក់ និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះពិសេសចំពោះតំបន់ប្រជុំជន និងទីក្រុងដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួចហើយ។ ចំពោះភូមិសាស្ត្រណាដែលមានហានិភ័យឆ្លងខ្ពស់ត្រូវបន្តការបង្រៀននិងរៀនពីចម្ងាយតាមអនឡាញដដែល និងត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរមូលដ្ឋានដើម្បីសម្រេចនៅកម្រិតសាលារៀន ក្នុងការបើកឬផ្អាកដំណើរការសាលារៀន៕
អត្ថបទ៖ សំអឿន
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


