ព័ត៌មានអន្ដរជាតិ
កូវីដយូរចំពោះកុមារ និងក្មេងជំទង់មិនមានច្រើនដូចក្តីបារម្ភមុនៗ
កុមារ និងមនុស្សវ័យជំទង់ដែលបានឆ្លងកូវីដ-១៩កម្រងមានរោគសញ្ញាធ្វើទុក្ខយូររហូតដល់ជាង១២សប្តាហ៍ណាស់។ នេះបើតាមការពិនិត្យឡើងវិញលើការស្រាវជ្រាវអន្តរជាតិ។
ការត្រួតពិនិត្យឡើងវិញដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិជំងឺឆ្លងកុមារ (PIDJ) បានលើកឡើងថា កូវីដយូរនៅក្នុងកុមារ និងមនុស្សវ័យជំទង់មិនសូវកើតមានច្រើនដូចការព្រួយបារម្ភដែលត្រូវបានលើកឡើងមុនៗទេ។
ការត្រួតពិនិត្យឡើងវិញបានវិភាគទៅលើការសិក្សាអន្តរជាតិចំនួន១៤ពាក់ព័ន្ធនឹងកុមារ និងមនុស្សវ័យជំទង់ ចំនួន១៩៤២៦នាក់ដែលត្រូវបានរាយការណ៍ពីកើតមានរោគសញ្ញាធ្វើទុក្ខយូរ បន្ទាប់ពីឆ្លងកូវីដ-១៩។
ការសិក្សាដែលមានសហដឹកនាំដោយ លោកស្ត្រាចារ្យ Nigel Curtis អ្នកឯកទេសជំងឺឆ្លងកុមារនៅវិទ្យាស្ថានស្រាវជ្រាវកុមារ Murdoch មានប្រសាសន៍ថា ការសិក្សាត្រូវបានធ្វើជាច្រើនបន្ថែមទៀតដើម្បីកំណត់ឲ្យពិតប្រាកដពីហានិភ័យនៃកូវីដយូរនៅក្នុងមនុស្សវ័យក្មេង ជាពិសេសដើម្បីជម្រាបអំពីការសម្រេចចិត្តអំពីការចាក់វ៉ាក់សាំងដល់កុមារអាយុក្រោម១២ឆ្នាំ។

លោកបានលើកឡើងថា ៖«នៅពេលយើងកំពុងធ្វើឲ្យមានតុល្យភាពពីអត្ថប្រយោជន៍ និងហានិភ័យនៃការចាក់វ៉ាក់សាំង យើងចង់ធ្វើឲ្យប្រាកដច្បាស់ពីផលប៉ះពាល់នៃជំងឺកូវីដគ្រោះថ្នាក់ធ្ងន់ធ្ងរជាងវ៉ាក់សាំងខ្លាំងណាស់។ ពីព្រោះហានិភ័យនៃកូវីដនៅក្នុងកុមារទាប ដូច្នេះកូវីដយូរបានក្លាយជាកត្តាចាំបាច់»។
«តាមពិត យើងមិនមានការកំណត់ត្រឹមត្រូវអំពីហានិភ័យនៃកូវីដយូរទេ តែទំនងដូចជាមានតិចជាងច្រើន»។ លោកបានបញ្ជាក់។
កូវីដយូរគឺជារោគសញ្ញាមួយដែលមានអាការជាង២០០ប្រភេទដែលត្រូវបានកត់ត្រាទុក ប៉ុន្តែជាលក្ខខណ្ឌថ្មីមួយដែលមិនទាន់មាននិយ័មន័យគ្លីនិកសាស្ត្រស្តង់ដារឡើយសម្រាប់រោគវិនិច្ឆ័យ រួមទាំងរយៈពេលរោគសញ្ញាស្ថិតនៅយូរកម្រិតណា។
លោក Curtis ក៏ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Melbourne និងជាប្រធានផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យកុមារ Royal Children បានលើកឡើងថា ៖«ដោយសារគ្មានអ្វីដែលអាចវាស់ស្ទង់បាន និងមិនមានការធ្វើតេស្ត វាធ្វើឲ្យកាន់តែពិបាកខ្លាំងនៅពេលយើងកំពុងព្យាយាមញែកចេញពីរោគសញ្ញាដែលបណ្តាលមកពីបំរាមរឹតត្បិត ឬផលប៉ះពាល់នៃការឆ្លងដោយប្រយោល»។
អ្នកស្រាវជ្រាវបានទទួលស្គាល់ថា ការងារត្រូវការធ្វើបន្ថែមទៀតដើម្បីឲ្យប្រាកដច្បាស់ ខណៈការត្រួតពិនិត្យឡើងវិញរកឃើញថា ស្ទើរតែទាំងអស់នៃការសិក្សាដែលមានស្រាប់គឺមានកំណត់។
ក្នុងការត្រួតពិនិត្យឡើងវិញ រោគសញ្ញាកូវីដយូរ៥អាការដែលកើតមានច្រើនបំផុតនៅក្នុងកុមារ និងមនុស្សវ័យជំទង់គឺឈឺក្បាល អស់កម្លាំង រំខានដំណេក ពិបាកផ្តោតអារម្មណ៍ និងឈឺពោះ។
ប៉ុន្តែនៅក្នុងការសិក្សាដែលរាប់បញ្ចូលទាំងក្រុមត្រួតពិនិត្យ សមាមាត្រនៃមនុស្សដែលបានរាយការណ៍ពីរោគសញ្ញាបែបនេះគឺស្រដៀងគ្នាក្នុងចំណោមបុគ្គលម្នាក់ៗដែលត្រូវបានធ្វើរោគវិនិច្ឆ័យមានកូវីដ និងអ្នកមិនមានកូវីដ។ ភាគច្រើននៃការសិក្សាបង្ហាញថា រោគសញ្ញាធ្វើទុក្ខយូរមិនលើសពី១២សប្តាហ៍ឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


