Connect with us

ព័ត៌មានជាតិ

ចាប់ពីម៉ោង ១ រសៀល​នេះ​សង្កាត់​​ជាច្រើន​ក្នុង​​ក្រុង​សៀមរាប បិទខ្ទប់ ដាក់​ជា​តំបន់ក្រហម និង​លឿងទុំ

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាប នៅ​មុននេះ​បាន​ចេញ​សេចក្តី​សម្រេច​ដាក់​សង្កាត់​មួយ​ចំនួននៅក្រុង​សៀមរាប​​ជា​តំបន់ ក្រហម និង​​លឿងទុំ រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣៖០០ នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០២១។

ផែនទីបង្ហាញទីតាំងកំណត់តំបន់ក្រហម និង តំបន់លឿងទុំ ក្នុងភូមិសាស្ត្រក្នុងសៀមរាប៖

” តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រ សង្កាត់ស្លក្រាម,សង្កាត់ស្វាយដង្គំ,សង្កាត់គោកចក,សង្កាត់ជ្រាវ,ភូមិតាវៀន សង្កាត់សាលាកំរើក, និង ភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រម៉ែ

“តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រ សង្កាត់នគរធំ, សង្កាត់ទឹកវិល, សង្កាត់សាលាកំរើក, សង្កាត់ក្របីរៀល,សង្កាត់ស្រង៉ែ,សង្កាត់សំបួរ,សង្កាត់សៀមរាប និង សង្កាត់ចុងឃ្នាស៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម