ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ប្រាប់ ចិន ឲ្យដកទ័ពចេញពីព្រំដែន ទើបទំនាក់ទំនងល្អប្រសើរ
ប្រទេសឥណ្ឌា បានប្រាប់ប្រទេសចិនថា ទំនាក់ទំនងទ្វេភាគីរបស់ពួកគេនឹងអភិវឌ្ឍន៍ លុះត្រាតែប្រទេសទាំងពីរ ដកកងទ័ពរបស់ពួកគេចេញពីការប្រឈមមុខដាក់គ្នានៅព្រំដែនហិល័យដែលមានជម្លោះ។
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានពិភាក្សាអំពីលទ្ធភាពរបស់ភាគីទាំងពីរ នៅពេលលោកជួបសមភាគីចិន លោក Wang Yi នៅខាងក្រៅសន្និសីទតំបន់មួយក្នុងទីក្រុង Dushanbe នៃប្រទេសតាជីគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍។

លោក Jaishankar បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “លោកបានពិភាក្សាអំពីការមិនពាក់ព័ន្ធនៅតាមតំបន់ព្រំដែន។ លោកគូសបញ្ជាក់ថា ដំណើរការក្នុងរឿងនេះ គឺមានសារៈសំខាន់សម្រាប់ការស្តារឡើងវិញ នូវសន្តិភាពនិងភាពស្ងប់ស្ងាត់ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគី។
ទាហានឥណ្ឌានិងចិនរាប់ពាន់នាក់ បានជាប់ក្នុងការប្រឈមមុខដាក់គ្នា នៅភាគខាងលិចតំបន់ហិមាល័យ ចាប់តាំងពីឆ្នាំមុនមក នៅពេលដែលជម្លោះព្រំដែនដែលមានអាយុកាលរាប់ទសវត្សរ៍បានផ្ទុះឡើង។
កាលពីខែមិថុនាឆ្នាំមុន ភាពតានតឹងបានផ្ទុះឡើងទៅជាការប្រយុទ្ធគ្នា ដៃទល់នឹងដៃ ដែលបណ្តាលឲ្យស្លាប់ទាំងសងខាង ហើយវាជាការប៉ះទង្គិចគ្នាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

បន្ទាប់ពីកិច្ចចរចាជាច្រើនលើក រវាងមេបញ្ជាការកងកម្លាំងទាំងពីរ កងកម្លាំងរបស់ពួកគេបានដកថយនៅផ្នែកខ្លះនៃព្រំដែន។
ប៉ុន្តែកងទ័ពដែលគាំទ្រដោយកាំភ្លើងធំ នៅតែឈរជើងនៅតាមចំណុចផ្សេងៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ក្រោយទទួលស្គាល់មានទាហាន៤នាក់ស្លាប់ ពេលនេះចិន បញ្ចេញវីដេអូប្រយុទ្ធជាមួយឥណ្ឌា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


