ព័ត៌មានជាតិ
បាត់ដំបង ចាប់ផ្តើមពិនិត្យប័ណ្ណចាក់វ៉ាក់សាំងជាផ្លូវការ មុនចូលក្នុងសាលាខេត្ត
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ រដ្ឋបាលខេត្តនឹងចាប់ផ្តើមអនុវត្តនូវវិធានការតឹងរឹងមួយ ដោយចាត់ឱ្យកម្លាំងសមត្ថកិច្ចដែលយាមនៅច្រកចូលខាងមុខ ពិនិត្យទៅលើប័ណ្ណចាក់វ៉ាក់សាំង ទើបអនុញ្ញាតឱ្យចូលក្នុងសាលាខេត្តបាន។

ដូច្នេះសូមសាធារណជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងប្រជាពលរដ្ឋទាំងអស់ ដែលត្រូវចូលទៅបំពេញការងារ ទំនាក់ទំនងការងារ ឬទៅទទួលសេវាក្នុងច្រកចេញ-ចូលតែមួយ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ដល់សមត្ថកិច្ចដែលនៅខាងមុខ។

សេចក្តីជូនដំណឹងនេះ សូមសាធារណជនមេត្តាជ្រាប និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ពិសេសគឺវិធាន ៣កុំ និង ៣ការពារ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍ គ្មានកូវីដ-១៩៕

អត្ថបទ៖ សោ និយមរ័ត្ន
ចុចអាន៖ រដ្ឋបាលខេត្តបញ្ជាឲ្យបិទផ្សារ រលួសបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


