ព័ត៌មានអន្ដរជាតិ
ប៉ូលិសអូស្រ្តាលី ផ្តួលស្រ្តីវ័យចំណាស់ ទៅលើផ្លូវហើយ បាញ់ស្ព្រាយម្ទេសដាក់មុខ
ស្ត្រីចំណាស់ម្នាក់ក្នុងវ័យ៧០ឆ្នាំ ត្រូវបានប៉ូលិសពីរនាក់រុញផ្តួលទៅនឹងដី ហើយបាញ់ស្រ្ពាយម្ទេសដាក់មុខ អំឡុងកូដកម្មប្រឆាំងការបិទខ្ទប់ទីក្រុង មែលប៊ន។

ស្រ្តីម្នាក់នោះត្រូវបានគេមើលឃើញថា គ្មានអ្វីការពារខ្លួនឡើយនៅពេលដេកលើផ្លូវ ហើយព្យាយាមយកដៃ បាំងមុខរបស់គាត់។

រូបថតនិងវីដេអូនៃហេតុការណ៍នេះ បានធ្វើឲ្យសាធារណជនមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះយុទ្ធសាស្ត្ររបស់ប៉ូលិសដែលប្រើកម្លាំងខ្លាំងបែបនេះ ប៉ុន្តែអ្នកផ្សេងទៀតយល់ថា គាត់សមនឹងទទួលហើយ ដោយសារបំពានបទបញ្ជាសុខភាពសាធារណៈ។

បាតុករប្រឆាំងនឹងការបិទខ្ទប់រាប់រយនាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងមែលប៊ន កាលពីថ្ងៃសៅរ៍ដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយហិង្សាជាមួយប៉ូលិស ហើយបណ្តាលឲ្យមានការចាប់ខ្លួនមនុស្សចំនួន ២៣៥ នាក់ ខណៈមន្រ្តី ១០ នាក់រងរបួស។

គួរបញ្ជាក់ថា ឧបទ្ទវហេតុចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីវីដេអូមួយទៀត បានបង្ហាញពីបាតុករម្នាក់នៅទីក្រុងមែលប៊ន ចុះចាញ់ប៉ូលិសមុនពេលត្រូវបានផ្តួលទៅនឹងដី ហើយឡោមព័ទ្ធដោយមន្រ្តីរហូតដល់ទៅ ១២ នាក់កាលពីថ្ងៃសៅរ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្ទុះបាតុកម្មហិង្សាប្រឆាំងការបិទខ្ទប់នៅទីក្រុងមែលប៊ន ប៉ូលិសចាប់ខ្លួនបាតុករជាង ២០០នាក់ (វីដេអូ)
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


