ព័ត៌មានជាតិ
ទិសស្លោកថ្មីប្រចាំឆ្នាំ «ស្អាតជាទម្លាប់ថ្មី» នឹងចូលរួមលើកទឹកចិត្ត ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍
យុទ្ធនាការភ្នំពេញស្អាត នៃគម្រោងស្អាត ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ «ស្អាតជាទម្លាប់ថ្មី» នឹងចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យប្រតិបត្តិនូវគោលការណ៍គ្រឹះស្អាតទាំង ៦ចំណុច ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុងការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថា បន្ថែមពីលើនេះ គោលការណ៍ទាំង៦ចំណុចនេះ នឹងចូលរួមលើកកម្ពស់ទម្លាប់នៃការប្រតិបត្តិក្បួនអនាម័យស្អាត បរិស្ថានស្អាត និងការរស់នៅស្អាតជាប្រចាំនៅគ្រប់ទីកន្លែង សម្រាប់មនុស្សសម័យថ្មី តាមរយៈការចូលរួមជំរុញការកែប្រែទម្លាប់ ក្នុងការទុកដាក់ និងគ្រប់គ្រងសំរាមផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ ផងដែរ។







មន្ត្រីបន្តថា៖«ភាពស្អាត» ដែលជានិន្នាការសកល និងជាទម្លាប់ថ្មីមួយនេះ គឺជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាត ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧។ សូមចូលរួមថែរក្សាឲ្យភ្នំពេញស្អាតជាទម្លាប់ថ្មីសំរាមមិនធ្លាក់ដល់ដីភ្នំពេញកាន់តែប្រពៃ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ កម្ពុជាផ្ដល់ប្រាក់ប្រចាំថ្ងៃ ដល់ពលរដ្ឋខ្លួនក្នុងការធ្វើចត្តាឡីស័ក

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន