ព័ត៌មានជាតិ
រដ្ឋមន្រ្តីស្នើឲ្យសិក្សា ពង្រីកផ្លូវដែក មកកំពង់ផែភ្នំពេញនៅស្រុកកៀនស្វាយ
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញជំហានទី៣ ដំណាក់កាលទី១ នៅព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជំរុញឲ្យមានការសិក្សារៀបចំផ្លូវដែកភ្ជាប់មកកំពង់ផែភ្នំពេញនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់ឲ្យពិចារណាសិក្សាការតភ្ជាប់ផ្លូវដែក មកកំពង់ផែភ្នំពេញ LM 17 នៅខេត្តកណ្ដាលនេះ។ លោកបានស្នើឲ្យលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ជជែកពិភាក្សាជាមួយឯកឧត្ដមតូច ចាន់កុសល្យ ដើម្បីសិក្សាពីលទ្ធភាពពីការតភ្ជាប់ផ្លូវដែកមកកំពង់ផែភ្នំពេញនៅស្រុកកៀនស្វាយ។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រីក៏លើកពីបញ្ហារាំងស្ទះ ការដឹកជញ្ជូនតាមផ្លូវទឹកនិងទំនិញឆ្លងកាត់នៅច្រកព្រំដែនវៀតណាម។ លោករដ្ឋមន្ត្រីស្នើឲ្យមានការជួបចរចាជាមួយភាគីវៀតណាម ដើម្បីសម្រួលនីតិវិធីកុំឲ្យមានការកកស្ទះ ហើយលោកសង្ឃឹមថា បញ្ហាអាចដោះស្រាយបានឆាប់ៗ។
លោករដ្ឋមន្រ្តីបានមើលឃើញអំពីការលំបាក ទាំងបែបបទទាំងការត្រួតពិនិត្យនៅតាមព្រំដែន ខុសពីកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានសម្រេចគ្នាកន្លងទៅ។ លោកបញ្ជាក់ថា ការងារសំខាន់គឺត្រូវតែរកនីតិវិធីសម្របសម្រួល បើមិនដូច្នេះទេ ការដឹកជញ្ជូនតាមផ្លូវទឹកនេះអត់មានប្រសិទ្ធភាព ហើយទំនិញទៅកកស្ទះនៅព្រំដែនឬទំនិញចូលមកកកស្ទះនៅទល់ដែន ដោយសារនីតិវិធីវែងពេក ថ្លៃពេក ក៏គ្មានការដឹកជញ្ជូនតាមផ្លូវទឹកនេះដែរ។
ទាក់ទងការពង្រីកសក្តានុពលការដឹកជញ្ជូនតាមផ្លូវទឹក លោករដ្ឋមន្រ្តីក៏គាំទ្រដល់ការបង្កើតផែរណបតាមដងទន្លេ ដែលអាចសហការជាមួយដៃគូឯកជនអភិវឌ្ឍ។ ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹកនេះឲ្យបានច្រើនថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកទំនិញ កាត់បន្ថយការខូចខាតផ្លូវថ្នល់។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងសាធារណការនិងដឹកជញ្ជួនបានដាក់ឱ្យដំណើរការជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ ដែលសិ្ថតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
កាលពីឆ្នាំ២០១១ កំពង់ផែស្វយ័តភ្នំពេញបានសម្រេចធ្វើការវិនិយោគលើការ ពង្រីកចំណតផែកុងតឺន័រ LM១៧ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅលើផ្ទៃដីទំហំ ១០ ហិកតា ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគបានមកពីកម្ចីឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ២៨ ៩០០ ០០០ ដុល្លារអាមេរិក (ដោយពុំទាន់រាប់បញ្ចូលគ្រឿងចក្រលើកដាក់ទំនិញ)»។
ការបង្កើតចំណតផែកុងតឺន័រ LM១៧ គឺដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ មានជាបន្តបន្ទាប់លើសពីសមត្ថភាព ដែលចំណតផែថ្ម TS៣ ពុំអាចធ្វើការពង្រីកទៀតបាន។
ការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី២ លើទំហំផ្ទៃដី ៤,៥ ហិកតា នៅឆ្នាំ២០១៨ ដែលបង្កើនសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំបន្ថែមទៀត ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានមកពីការបោះផ្សាយលក់មូលបត្រ ដើម្បីពង្រីកសមត្ថភាពបន្ថែម ចំណតផែកុងតឺន័រ LM១៧ ឱ្យបាន ៣០០ ០០០ ”EUs ក្នុងមួយឆ្នាំ សំដៅឆ្លើយតបនឹងកំណើនកុងតឺន័រ ឆ្លងកាត់មានជាបន្តបន្ទាប់ លើសពីសមត្ថភាពចំណតផែកុងតឺន័រ LM១៧ ជំហានទី១។
បន្ទាប់ពីការសាងសង់ទីលានជំហានទី៣ ដំណាក់កាលទី១ បានបញ្ចប់ដោយជោគជ័យ កំពង់ផែស្វយ័តភ្នំពេញ នឹងអនុវត្តផែនការបន្ទាប់ នោះគឺការអភិវឌ្ឍគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី២ (២០២២-២០២៣) ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម និងការបំពាក់ RTG ចំនួន ៤គ្រឿង លើផ្ទៃដីសរុបទំហំ ២,៧៥ ហិកតា ដែលអាចបង្កើនសមត្ថភាព ១០០ ០០០ TEUs ក្នុងមួយឆ្នាំ ដែលនឹងនាំឱ្យសមត្ថភាពផ្ទុកកុងតឺន័រសរុបរបស់ចំណតផែកុងតឺន័រ LM១៧ មានចំនួន ៥០០ ០០០ TEUs ក្នុងមួយឆ្នាំ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់