ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងចិន Clover មានប្រសិទ្ធភាព៧៩%ប្រឆាំងនឹងវីរុសកាច Delta
នៅថ្ងៃពុធម្សិលមិញ ក្រុមហ៊ុនឱសថចិនបានបង្ហាញពីសក្តានុពលវ៉ាក់សាំងបង្ការកូវីដ-១៩របស់ខ្លួនគឺ Clover មានប្រសិទ្ធភាពប្រឆាំងនឹងកូវីដ-១៩បាន៦៧% និងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនឆ្លងកាច Delta ដល់ទៅ៧៩%។ នេះបើតាមការសាកល្បងគ្គីនិកសាស្ត្រចុងក្រោយ។
ក្រុមហ៊ុន Clover Biopharmaceuticals បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង Clover ចំនួន៤១៤លានដូសដល់កម្មវិធីចែកចាយវ៉ាក់សាំងសកល COVAX។
ក្រុមហ៊ុនបាននិយាយថា ខ្លួនបានដាក់ទិន្នន័យសាកល្បងគ្លីនិកសាស្ត្រដើម្បីស្នើសុំការអនុម័តទៅអង្គការសុខភាពពិភពលោក (WHO) និងនិយ័តករនៅប្រទេសចិន និងអឺរ៉ុបនៅត្រីមាសទី៤ ឆ្នាំ២០២១។

ករណីឆ្លងកូវីដ-១៩ដែលមានរោគសញ្ញាចំនួន២០៧នាក់ត្រូវបានរាយការណ៍យ៉ាងហោចណាស់២សប្តាហ៍ បន្ទាប់ពីចាក់ដូសទី២ក្នុងការសាកល្បងទ្រង់ទ្រាយមួយធំមួយ។
តំណាងក្រុមហ៊ុនវ៉ាក់សាំង Clover បាននិយាយថា ក្នុងចំណោមករណីឆ្លងទាំងអស់ខាងលើ គឺមាន៥២នាក់មកពីក្រុមចាក់វ៉ាក់សាំងរួច និងនៅសល់១៥៥នាក់មិនទាន់ពីក្រុមសាកល្បង។
ក្រុមហ៊ុនបានធ្វើការវិភាគលំដាប់ហ្សេនលើករណី១៤៦នាក់ និងវីរុសបំប្លែងខ្លួនទូទៅបំផុតគឺ Delta, Gamma និង Mu ស្មើនឹង៧៣%នៃពួកគេ។ ការវិភាគលើករណី Delta ៥៦នាក់ និងករណី Mu ៣៧នាក់។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនវ៉ាក់សាំង Clover លោក Joshua Liang បាននិយាយក្នុងសេចក្តីប្រកាសមួយថា ៖«យើងពេញចិត្តដែលវ៉ាក់សាំង SCB-2019 បានបង្ហាញពីប្រសិទ្ធភាពជោគជ័យប្រឆាំងនឹងវីរុសឆ្លងកាចរាតត្បាតទូទាំងពិភពលោក Delta និងវីរុសបំប្លែងខ្លួនផ្សេងៗ។ ផ្អែកលើទិន្នន័យសាកល្បង យើងជឿជាក់ថា វ៉ាក់សាំង SCB-2019 អាចត្រូវបានប្រើជាឧបករណ៍សំខាន់ដើម្បីកម្ចាត់នឹងជំងឺឆ្លងកូវីដ-១៩»។
វ៉ាក់សាំងនេះក៏មានប្រសិទ្ធភាពការពារមិនឲ្យឈឺពីមធ្យមទៅធ្ងន់ធ្ងរបាន៨៣.៣% និងមានប្រសិទ្ធភាព១០០%ប្រឆាំងមិនឲ្យឈឺចូលព្យាបាលនៅមន្ទីរពេទ្យ និងករណីធ្ងន់ធ្ងរផ្សេងៗដែលបណ្តាលមកពីកូវីដ-១៩។
អត្រាប្រសិទ្ធភាពរកឃើញនេះផ្អែកលើការសាកល្បងលើអ្នកស្ម័គ្រចិត្តសាកល្បងជាង៣០០០០នាក់នៅប្រទេសហ្វីលីពីន កូឡុំប៊ី ប្រេស៊ីល អាហ្វ្រិកខាងត្បូង និងប៊ែលហ្ស៊ុក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


