KPT+
៥ យ៉ាង មនុស្សជោគជ័យតែងប្ដេជ្ញាខ្លួនឯងថាធ្វើឲ្យបាន
នៅពេលអ្នកព្យាយាមសម្រេចគោលដៅ សូមចំណាយពេលរៀនសូត្រពីមនុស្សដែលសម្រេចបាននូវអ្វីគេមាន ហើយយើងគិតថា អាចធ្វើបានដូចពួកគេ។ ព្រោះពេលខ្លះ វាល្អប្រសើរក្នុងការរៀនពីស្នាមរបួសប្រយុទ្ធរបស់អ្នកដទៃ ជាជាងការរកបានដោយខ្លួនឯង។
ការរៀនពីអ្នកផង ជួយឲ្យយើងឆាប់សម្រេចបានជោគជ័យលឿន ហើយដឹងថាកន្លែងនោះមានដុំថ្ម ដែលអ្នកមុនៗធ្លាប់របួសរួចហើយ។
ខាងក្រោមនេះ គឺជា ៥ យ៉ាង មនុស្សជោគជ័យតែងប្ដេជ្ញាខ្លួនឯងថាធ្វើឲ្យបាន ៖
១ ត្រូវថ្នឹកជាមួយការបរាជ័យជានិច្ច

មានសុភាសិតជប៉ុនបុរាណមួយពោលថា“ ដួល ៧ កើនឡើង ៨ ឡើង” ការបរាជ័យនិងឧបសគ្គគឺជាទិដ្ឋភាពដែលចៀសមិនរួច នៃដំណើរឆ្ពោះទៅរកអ្វីដែលមានអត្ថន័យចំពោះជីវិត។
ការពិតការបរាជ័យ តែងជំរុញយើងឆ្ពោះទៅមុខជានិច្ច។ ការបរាជ័យផ្ដល់ឲ្យអ្នកនូវតម្រុយ ដើម្បីដឹងថាអ្វីដែលដំណើរការនិងអ្វីដែលមិនដំណើរការ។ ប៉ុន្តែបរាជ័យតែងបំភ័យមនុស្ស និងរារាំងយើងពីការព្យាយាម។ មនុស្សជោគជ័យប្ដេជ្ញានឹងខ្លួនឯងថា មិនចុះចាញ់ឡើយ ទោះដួលប៉ុន្មានដងក៏ដោយ ។ ដាក់ខ្លួន ដាក់កាយ តស៊ូដោយឥតឈប់ឈរ និងមិនឈប់រហូតដល់អ្នកយកឈ្នះលើវាបាន។
២ ដើរជាមួយមនុស្សនាំអ្នករកភាពត្រឹមត្រូវ
កំហុសធំបំផុតមួយ ដែលមនុស្សធ្វើនៅពេលចាប់ផ្ដើមការប្រកួតប្រជែងថ្មី គឺព្យាយាមធ្វើដំណើរដោយខ្លួនឯង ឬដើរជាមួយមនុស្សខុស។ Daniel F. Chambliss បណ្ឌិតសាស្ត្រាចារ្យផ្នែកសង្គមវិទ្យា នៅមហាវិទ្យាល័យ ហាមីលតុនបានចំណាយពេលជាច្រើនឆ្នាំសិក្សាពីអ្នកហែលទឹកអូឡាំពិក ដើម្បីស្វែងយល់ពីលក្ខណៈនៃឧត្តមភាព។ ការសង្កេតមួយរបស់គាត់ អំពីរបៀបដើម្បីសម្រេចបាននូវភាពអស្ចារ្យ គឺការដើរជុំវិញអ្នកដទៃ ដែលនឹងជំរុញអ្នកឲ្យទៅឆ្ងាយ។ គាត់និយាយថា“ វិធីពិតប្រាកដ ដើម្បីក្លាយជាអ្នកហែលទឹកដ៏អស្ចារ្យ គឺត្រូវចូលរួមជាមួយក្រុមដ៏អស្ចារ្យ” ។ នៅជុំវិញខ្លួនអ្នក ជាមួយមនុស្សដែលជួយអ្នកឲ្យអស្ចារ្យ។ សម្រាប់អ្នកខ្លះមានន័យថា ជួលគ្រូបង្វឹក។ សម្រាប់អ្នកផ្សេងទៀត មានន័យថាចូលរួមជាមួយក្រុមមេគំនិត ឬភ្ជាប់ទំនាក់ទំនងជាមួយដៃគូគណនេយ្យភាព ដែលកំពុងធ្វើការឆ្ពោះទៅរកគោលដៅស្រដៀងគ្នា។
៣ បង្កើតទម្លាប់ធ្វើ

មនុស្សចំណាយពេលវេលារាប់មិនអស់ ដើម្បីសុបិនអំពីភាពជោគជ័យ ប៉ុន្តែកម្រធ្វើអ្វីដើម្បីឲ្យវាក្លាយជាការពិត។ អ្នកត្រូវតែធ្វើការឲ្យជាប់លាប់ ធ្វើវានៅពេលអ្នកមានការលើកទឹកចិត្ត។ ធ្វើវានៅពេលអ្នកមិនមាន។ ធ្វើវានៅពេលអ្នកមិនអាចមើលឃើញវឌ្ឍនភាព ដែលអាចមើលឃើញ។ ធ្វើវានៅពេលវាមិនស្រួល ដែលបានន័យថា បង្កើតទម្លាប់ឲ្យថ្នឹកដៃ។
៤ ត្រូវដឹងថា ខ្លួនឯងខ្លាំងនិងខ្សោយកន្លែងណាខ្លះ
អ្នកត្រូវដឹងថា តើចំណុចខ្លាំងរបស់អ្នកគឺជាអ្វី និងអាចប្រើវាដើម្បីពន្លឿនដំណើរការនៃការងារប្រចាំថ្ងៃបានរបៀបម៉េចខ្លះ។ ផ្ទុយទៅវិញ អ្នកក៏ត្រូវដឹងពីភាពទន់ខ្សោយខ្លួនឯងផងដែរ នោះទើបអាចស្វែងយល់ពីវិធីការពារកុំឲ្យធ្លាក់ទឹកចិត្ត។
៥ រៀនឥតឈប់ឈរ

យើងនៅតែមិនដឹងអ្វីដែលយើងមិនដឹងដដែល បើមិនទម្លាប់រៀនអ្វីថ្មីសោះ។ ប៉ុន្តែបើយើងចូលកាន់តែច្រើន ហើយធ្វើការងារកាន់តែច្រើន យើងនឹងទទួលបានការយល់ដឹងអំពីវិស័យមួយ ដែលអាចធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។
វេជ្ជបណ្ឌិត Marc Smith គឺជាពេទ្យសត្វនិងជាសហស្ថាបនិក PetTao បាននិយាយថា ” ខ្ញុំអាចជាពេទ្យសត្វល្អបំផុតដែលគេធ្លាប់ស្គាល់ ។ ប៉ុន្តែនៅពីក្រោយនេះ ខ្ញុំមិនពូកែជំនាញទីផ្សារ។ ដូច្នេះហើយ ខ្ញុំបានទទួលយកគំនិតនេះថា ខ្ញុំត្រូវតែក្លាយជាអ្នកទីផ្សារដ៏ល្អម្នាក់ មិនត្រឹមតែជួយអាជីវកម្មខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតគឺជួយមនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេ” ។
កុំឈប់រៀន! កំណត់ជំនាញដែលអ្នកត្រូវការ ដើម្បីឈានទៅជំហានបន្ទាប់ក្នុងដំណើររបស់អ្នក។ មនុស្សជោគជ័យបានស្វែងយល់ពីវិធីដើម្បីសម្រេចគោលដៅរបស់ខ្លួន តាមរយៈការសាកល្បងនិងដឹងកំហុសជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធាតុសំខាន់ ៣ នៃទំនាក់ទំនងអាជីវកម្ម ដែលបុគ្គលជោគជ័យតែងអនុវត្តជារឿយៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៦ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៦ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


