ព័ត៌មានជាតិ
មុនរៀនផ្នែកនីតិសាស្ត្រ ត្រូវដឹងអ្វីខ្លះពីជំនាញនេះ?
ជំនាញនីតិសាស្រ្ត ជាមុខវិជ្ជាមួយដែលទាមទារការអានដើម្បីយល់ស៊ីជម្រៅនូវខ្លឹមសារ និងស្រង់យកទិន្នន័យ ឬសង្ខេបធ្វើយ៉ាងណាឱ្យងាយស្រួលក្នុងការយល់ និងពន្យល់បកស្រាយ ពោលគឺបើសិនជាយើងយល់ថាមាត្រាណាមួយនិយាយអំពីអ្វី នោះយើងអាចស្រមៃចេញជារូបភាព និងនិមិត្តចេញជាឧទាហរណ៍បាន។

ជាការពិតណាស់ ជំនាញនីតិសាស្រ្ដ ឬច្បាប់នេះ ជាការសិក្សាយ៉ាងទូលាយអំពីទ្រឹស្តី និង ដំណើរការប្រព័ន្ធច្បាប់ ដែលផ្ដោតទៅនឹងលើការសិក្សាស្ដីពីច្បាប់រដ្ឋប្បវេណី និងព្រហ្មទណ្ឌ ជាដើម។ មុខវិជ្ជាសំខាន់ៗដែលត្រូវសិក្សានៅក្នុងជំនាញនេះរួមមាន៖ ច្បាប់រដ្ឋធម្មនុញ្ញ, ច្បាប់ពាណិជ្ជកម្ម, ច្បាប់អន្តរជាតិច្បាប់សិទ្ធិមនុស្ស, ច្បាប់ការងារ, ច្បាប់កិច្ចសន្យា, ច្បាប់ធនាគារ, ច្បាប់រៀបចំដែនដីនិងនគរូបនីយកម្ម ជាដើម។
លោក សុខ សុវណ្ណ និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច បានលើកឡើងថា ការចាប់យកជំនាញផ្នែកច្បាប់នេះ ត្រូវតែស្រលាញ់ មានឆន្ទៈខ្ពស់ក្នុងការតស៊ូអត់ធ្មត់រៀននូវមុខវិជ្ជាមួយនេះ ឱ្យទទួលបានជោគជ័យ និងអនុវត្តនូវជំនាញវិជ្ជាជីវៈ។
បើតាមលោក សុវណ្ណ «កត្តាដែលជំរុញឱ្យខ្ញុំចូលរៀនផ្នែកនីតិសាស្រ្ត គឺដើម្បីយុត្តិធម៌ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ម្យ៉ាងវិញទៀតគឺចង់ដឹងថាប្រទេសជាតិមួយដំណើរការប្រព័ន្ធច្បាប់យ៉ាងដូចម្ដេច»។
លោក សុខ សុវណ្ណ បានបន្តថា ដើម្បីសម្រេចជោគជ័យនៅក្នុងជំនាញនេះ ត្រូវមានឆន្ទៈក្នុងការបន្តខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវ សន្សំបទពិសោធន៍ឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ មិនត្រូវស្រមៃចង់បានលទ្ធផលលឿនពេកនោះទេ ព្រោះវាអាចធ្វើឱ្យការរំពឹងទុករបស់យើងបរាជ័យ ហើយអាចបំបាក់ទឹកចិត្តសម្រាប់បន្តដំណើរ ទៅមុខជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ជំនាញនីតិសាស្រ្ត អាចបម្រើសការនៅក្នុងវិស័យរដ្ឋ និងឯកជន។ ចំពោះក្នុងស្ថាប័នរដ្ឋ នៅតាមក្រសួងមុខងារនានា ដែលតម្រូវឱ្យមានអ្នកច្បាប់នៅក្នុងស្ថាប័ន ដើម្បីបម្រើផលប្រយោជន៍ទូទៅជូនប្រជាពលរដ្ឋ, ការងារនៅក្នុងជួររដ្ឋាភិបាល, អាចជាធ្វើជាគ្រូបង្រៀនផ្នែកច្បាប់, ការប្រឹក្សាយោបល់ផ្នែកច្បាប់ និងដោះស្រាយវិវាទប្រកបដោយតម្លាភាពនិងយុត្តិធម៌។ រីឯវិស័យឯកជន អាចធ្វើការតាមបណ្ដាលក្រុមហ៊ុនមានដូចជា សេវាកម្មជំនួយផ្នែកច្បាប់ និងតាក់តែងលិខិតបទដ្ឋានគតិយុត្តិនានា។ លើសពីនេះទៀត អាចបម្រើការងារក្នុងវិស័យច្បាប់ក្នុងតុលាការ ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មេធាវី ជាដើម៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ