Connect with us

KPT+

បុគ្គល ៧ រូប​ចេញ​មុខ​ផ្ដល់​បទពិសោធន៍​លំបាក ​ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​នា​​វិបត្តិ​រោគរាតត្បាត

បានផុស

នៅ

តើ​រឿង​សំខាន់​អ្វី​ដែល​​អ្នក​បាន​រៀន​នៅ​ឆ្នាំ ២០២០ជា​ពិសេស​កំឡុង​រោគរាតត្បាត​កូវីដ ​កំពុង​វាយលុក​ខ្លាំង​ពាសពេញ​ពិភពលោក។

ទោះ​ស្ថានភាព​លំបាក​យ៉ាង​ណា ហើយ​​​បាន​ផ្លាស់ប្ដូរ​របៀប​រស់នៅ​របស់​យើង​ក៏ដោយ ​ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​ត្រូវ​តែ​ទម្លាប់​រស់នៅ​ជាមួយ​បញ្ហា​ទាំង​នេះ។

តួយ៉ាង​បុគ្គល​ ៧ រូប ​ដែល​សុទ្ធ​សឹង​ជា​ម្ចាស់​អាជីវកម្ម​ បាន​ចេញ​មក​ផ្ដល់​បទពិសោធន៍​ដែល​ពួកគេ​បាន​ឆ្លងកាត់​កន្លងមក។

១ Robert De Los Santos នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Sky High Party

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

” ខ្ញុំ​បាន​ដឹង​ថា​ទំនាក់ទំនង​មាន​សារៈសំខាន់​ជាង​អ្វីៗ​ទាំង​អស់។ ក្នុង​កំឡុង​ពេល​មាន​រោគ​រាតត្បាត អ្នក​អាច​មើល​ឃើញ​ថា​នរណា​ពិត​ជា​សំខាន់​នៅ​ក្នុង​ជីវិត​របស់​អ្នក។ ខ្ញុំ​សូម​អរគុណ​ដែល​បាន​ចំណាយ​ពេល​ភាគច្រើន​ដើម្បី​បង្កើត​មិត្តភាព​ បង្កើត​ជា​ការ​លើក​ទឹកចិត្ត​ប្រចាំ​សប្ដាហ៍ ​ក្នុង​កំឡុង​ពេល​ដ៏​លំបាក​នេះ” ។

២ Bo Cheng ប្រធាន​និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Altovista Technology

” ជំនួស​ឲ្យ​ការ​ផ្ដោត​លើ​ភាព​អវិជ្ជមាន ​ខ្ញុំ​បាន​រៀន​ផ្ដោត​អារម្មណ៍​លើ​ចំណុច​វិជ្ជមាន។ ខ្ញុំ​បាន​ឃើញ​ការ​ពន្លឿន​នៃ​ការ​បង្កើត​ថ្មី​ ដែល​កំពុង​កើត​ឡើង​នៅ​លើ​ពិភពលោក​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​នៃ​ជំងឺ​រាតត្បាត។ ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក​រួម​ទាំង​ក្រុមហ៊ុន​របស់​យើង​ បាន​បង្កើន​ល្បឿន​នៃ​ការ​ផ្លាស់ប្ដូរ​របស់​ពួកគេ វា​ជា​ការ​រស់រាន​មាន​ជីវិត​ខ្ពស់​បំផុត ” ។

៣ Phyllis Reagin ជា​នាយក​ប្រតិបត្តិ​និង​ជា​ស្ថាបនិក​នៃ​គ្រូ​តុ​បង្វឹក

” វា​ស្ដាប់​មើល​ទៅ​ហាក់​ដូចជា​សាមញ្ញ​ណាស់ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បន្ត​រៀន​ថា​ខ្ញុំ​អាច​ធ្វើអ្វី​ដែល​ពិបាក។ ដំបូង​ខ្ញុំ​យល់​ពី​រឿង​នេះ​នៅ​ពេល​ខ្ញុំ​មាន​ផ្ទៃពោះ​ប្រាំ​ខែ ​ហើយ​ប្ដី​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​មហារីក​សាហាវ។ គាត់​បាន​ស្លាប់​មួយ​ខែ ក្រោយ​កំណើត​កូន​ប្រុស​របស់​យើង។ ខ្ញុំ​បាន​រក​ឃើញ​ថា ​ខ្ញុំ​មាន​កម្លាំង​ពី​ខាង​ក្នុង​ ដែល​បាន​ចាក់ឫស​ដោយ​មេត្តាធម៌​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​កូន​របស់​ខ្ញុំ​ដែល​បាន​នាំ​ខ្ញុំ​ឆ្លង​កាត់​គ្រា​លំបាក​នេះ ” ។

៤ Naomi Shah នាយក​ប្រតិបត្តិ​និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Meet Cute

“ មនុស្ស​នៅ​ជុំវិញ​គឺ​មាន​ឥទ្ធិពល​លើស​អ្វីៗ​ទាំងអស់។ ក្រុម​អ្នក​វិនិយោគ​អ្នក​ប្រឹក្សា​យោបល់​និង​ដៃគូ​របស់​យើង​សំខាន់​បំផុត​ចំពោះ​ខ្ញុំ។ ការ​រុករក​ ការ​ចាប់ផ្ដើម​ដំបូង​តាម​រយៈ​ការ​រាតត្បាត​ជា​សកល​ គឺ​មិន​ងាយ​ស្រួល​នោះ​ទេ ​ប៉ុន្តែ​បើ​មាន​មនុស្ស​​នៅ​ជុំវិញ​ជឿ​អ្នក​ពិត​ប្រាកដ​ និង​ជំរុញ​ឲ្យ​គិត​រួមគ្នា​ នេះ​គឺ​ជា​ផ្នែក​ដ៏​រំភើប​បំផុត​នៃ​ថាមពល​ដែល​ជំរុញ​យើង​ឲ្យ​មក​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ” ។

៥ Lisa Collum ជា​នាយក​ប្រតិបត្តិ​និង​ជា​ម្ចាស់​នៃ​ការ​សរសេរ​ពិន្ទុ​ខ្ពស់​បំផុត

” ខ្ញុំ​បាន​ដឹង​ថា ​ពេល​ខ្លះ​យើង​ត្រូវ​តែ​ធ្វើការ​ផ្លាស់ប្ដូរ​ ទោះវា​តិចតួច​នៅ​ក្នុង​អាជីវកម្ម​របស់​យើង។ វា​មិន​មែន​និយាយ​អំពី​របៀប​ដែល​យើង​អាច​រស់នៅ​ជា​អាជីវកម្ម​បាន​នោះ​ទេ ​ប៉ុន្តែ​អ្វី​ដែល​យើង​នឹង​ធ្វើ​ដើម្បី​រស់​ជា​អាជីវកម្ម។ ស្វែងរក​តម្រូវការ​មក​បង្កើត​ផែនការ​និង​ជំរុញ​ទៅ​មុខ ” ។

៦ Manav Mital សហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cyral

” ឆ្នាំ ២០២០ បាន​ពង្រឹង​បន្ថែម​សម្រាប់​ខ្ញុំ​នូវ​តម្លៃ​នៃ​ការ​កសាង​ មិន​ត្រឹម​តែ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​សហគមន៍​ផង​ដែរ។ នៅ​ពេល​ដែល​ក្រុម​ការងារ​របស់​យើង​បាន​ផ្លាស់ប្ដូរ​ ទៅ​ធ្វើការ​នៅ​ឆ្ងាយ ​ខ្ញុំ​បាន​បន្ត​សិក្សា​អំពី​តម្លៃ​នៃ​ការ​វិនិយោគ​លើ​មនុស្ស​ដែល​មាន​ក្រុមហ៊ុន។ ខ្ញុំ​មាន​ការ​ងឿងឆ្ងល់​ចំពោះ​របៀប​ដែល​ក្រុម​របស់​យើង​បាន​ប្រែក្លាយ។ យើង​បន្ត​រីកចម្រើន ​ច្នៃប្រឌិត​និង​សហការ​ពី​ចម្ងាយ ​ប៉ុន្តែ​វា​ទាមទារ​ការ​វិនិយោគ​និង​ក្របខ័ណ្ឌ​ត្រឹមត្រូវ​បំផុត” ។

៧ ill Angelo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Gennev

” រៀន​ស្រឡាញ់​ភាព​មិន​ច្បាស់​ ព្រោះ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​បាន​ដឹង​កំពុង​ផ្លាស់ប្ដូរ។ នៅ​ពេល​ជំងឺ​កូវីដ​កំពុង​រាតត្បាត ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវការ​ធ្វើការ​ផ្លាស់ប្ដូរ​ទាំងអស់​នេះ ចំពោះ​អាជីវកម្ម​របស់​ខ្ញុំ។ ប៉ុន្តែ​អ្នក​ផ្ដល់​យោបល់​ល្អ​បំផុត​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​អត់ធ្មត់​ ហើយ​បន្ត​ធ្វើអ្វី​ដែល​យើង​កំពុង​ធ្វើ។ រហូត​មក​ដល់​ពេល​នេះ ដំបូន្មាន​នោះ​បាន​ទទួល​ជោគជ័យ​ហើយ ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖success

ចុចអា​ន៖មុនចាប់ផ្ដើមអាជីវកម្មត្រូវដឹងចំណុចខ្លាំង ៣ យ៉ាងនេះសិន

ចុចអាន៖សួរ​សំណួរ​ចំពោះ​ខ្លួនឯង ៥ នេះ​សិន ​មុន​ចាប់ផ្ដើម​អាជីវកម្ម​ផ្ទាល់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៨ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម