ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរកម្សាន្ដ តាម រម្មណីដ្ឋាននានា ឱកាសឈប់ សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចដើរកម្សាន្ដនៅតាមរម្មណីយដ្ឋាន តាមបណ្ដាខេត្តនានាក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុចនេះ តែត្រូវអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល។

ថ្លែងក្នុងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញានេះ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការឈប់សម្រាកចំនួន ៣ ថ្ងៃរបស់មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មករកម្មការិនីរោងចក្រ ដែលត្រូវបានការអនុញ្ញាតឲ្យឈប់សម្រាកដោយមិនមានការហាមឃាត់និងកាត់ប្រាក់បៀវត្សរ៍នោះទេ។
សម្ដេចតេជោ បានបញ្ជាក់ថា “បងប្អូនអាចធ្វើដំណើរដើរលេងទៅតាមទីកន្លែងនានា ដោយមានវិធានការណ៍សុខាភិបាលទៅជាមួយ នោះក៏ជាវីធីមួយដើម្បីបើកឱកាសឲ្យបងប្អូនបានសម្រាកក្នុងរយៈកាលនៃការភ្ជុំបិណ្ឌនេះ”។

ជាមួយគ្នានេះ សម្ដេចតេជោក៏បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ឲ្យទៅកម្សាន្ដនៅតាមតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍តាមសហគមន៍ ដែលមានការរៀបចំបានល្អដើម្បីឲ្យប្រជាពលរដ្ឋបានស្គាល់ប្រទេសខ្លួនឯង បានស្គាល់នូវរម្មណីយដ្ឋានទេសចរណ៍ធម្មជាតិរបស់យើង៕
អត្ថបទ៖ សុខុម

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


