ជីវិតកម្សាន្ដ
បេក្ខជនឆ្នើមណាខ្លះ អាចឆ្ពោះទៅវគ្គកំពូលទាំង១០ ក្នុងកម្មវិធី “វង់តន្ត្រីខ្មែរ” នាល្ងាចថ្ងៃសៅរ៍នេះ
ពីរសប្ដាហ៍កន្លងទៅ កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ ដែលមានបេក្ខជនចំនួន ១៥ ក្រុមនិងទោលចូលរួមប្រកួតបានបង្ហាញទេពកោសល្យសិល្បៈទម្រង់បុរាណ ដោយប្រឹងប្រែងអស់ពីសមត្ថភាពនៅក្នុងវគ្គកំពូលទាំង២០។ ទន្ទឹមនឹងនេះ ឈានមកកាន់សប្ដាហ៍ទី៣ ដែលជាសប្ដាហ៍ចុងក្រោយនៃវគ្គកំពូលទាំង២០ នៅសល់បេក្ខជន ៥ក្រុមទៀតប៉ុណ្ណោះ ដែលនឹងចូលខ្លួនបញ្ចេញសមត្ថភាពរៀងៗខ្លួន ទៅតាមវិញ្ញាសាដែលខ្លួនបានចាប់ តាមរយៈវីដេអូសម្ដែង។
បេក្ខជនប្រកួត ៥ ក្រុមនិងទោលក្នុងវគ្គកំពូលទាំង២០ នាសប្ដាហ៍ទី៣ រួមមាន៖
១. បេក្ខជន ក្រុមយុវជននគរតន្ត្រីបុរាណខ្មែរ មកពីរាជធានីភ្នំពេញ ដែលទទួលបានវិញ្ញាសា “បទប្រោសព្រំគ្រូធំ (ត្រាក់ធំ)”

២. បេក្ខជន សេង អូន មកពីខេត្តឧត្តរមានជ័យ ដែលទទួលបានវិញ្ញាសា “បទខ្មែរយោលទោង”

៣. បេក្ខជន ក្រុមយុវជនសាមគ្គី១២៥ មកពីរាជធានីភ្នំពេញ ដែលទទួលបានវិញ្ញាសា “បទអណ្តើកស៊ីត្រកួន”

៤. បេក្ខជន ក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង មកពីខេត្តព្រៃវែង ដែលទទួលបានវិញ្ញាសា “រឿងម៉ាក់ភូយុងកែវ”

៥. បេក្ខជន ក្រុមយុវជនខ្មែរថែមរតកដូនតា មកពីខេត្តកណ្ដាល ដែលទទួលបានវិញ្ញាសា “បទសាធុការ”

កាន់តែពិសេស និងរន្ធត់ជាមួយកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ក្នុងវគ្គកំពូលទាំង២០សប្ដាហ៍ទី៣ ដ្បិតក្រោយពីការបង្ហាញសមត្ថភាពរបស់បេក្ខជន ៥ក្រុម និងទោលខាងលើនេះ គណៈកម្មការនឹងធ្វើការបូកសរុបពិន្ទុ និងវិនិច្ឆ័យលើបេក្ខជនទាំង២០ក្រុមនិងទោល រួចទស្សនិកជននឹងបានជ្រាបថា តើបេក្ខជនក្រុមនិងណាខ្លះដែលមានឱកាស និងភ័ព្វវាសនាបានទៅវគ្គបន្ត ហើយបេក្ខជនក្រុមនិងទោលណាខ្លះដែលនឹងត្រូវបានជម្រុះចេញពីកម្មវិធី។
គួររំឭកថា កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ រៀបចំនិងផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ និងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕
ចុចអាន៖ ថ្ងៃភ្ជុំបិណ្ឌជិតមកដល់ ឧកញ៉ា ឡេង និមល កុម្ម៉ង់ទិញរថយន្តទំនើប Rolls-Royce ពីរគ្រឿង ខ្ទង់លានដុល្លារ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


