សុខភាព
ផឹកទឹកគ្រប់គ្រាន់ ជាផ្នែកមួយជួយឲ្យយើងស្រកគីឡូ
ពេលនិយាយដល់រឿងសម្រកគីឡូ គ្នាយើងច្បាស់ជាគិតដល់អាហារណាត្រូវញ៉ាំ គួរញ៉ាំប៉ុន្មាន និងអាហារណាខ្លះមិនគូរញ៉ាំមិនខាន ហើយគ្នាយើងភាគច្រើនប្រហែលជាមិនបានគិតដល់ទឹកនោះទេ។
គ្នាយើងធ្លាប់ដឹងទេថាការរក្សាជាតិទឹកក្នុងខ្លូនឲ្យបានគ្រប់គ្រាន់គឺជាផ្នែកសំខាន់មួយដែរក្នុងផែនការសម្រកគីឡូរបស់យើងគ្រប់គ្នា។
ទឹកគឺគ្មានផ្ទុកកាឡូរីនោះទេ តែទឹកបែរជាជួយយើងដុតបំផ្លាញកាឡូរីទៅវិញ និងប្រហែលជាអាចជួយកុំឲ្យយើងឃ្លានខ្លាំង ឬញ៉ាំអាហារច្រើនផងដែរបើយើងផឹកទឹកមុនពេលញ៉ាំអាហារ។ គុណប្រយោជន៍របស់ទឹកគឺមានច្រើនជាងភេសជ្ជៈមានជាតិស្ករដែលយើងកំពុងផឹកផង។
ដូចបាននិយាយអ៊ីចឹងការញ៉ាំអាហារក្នុងបរិមាណត្រឹមត្រូវគឺជាផ្នែកមួយក្នុងការសម្រកទម្ងន់ ហើយកាន់តែពិសេសថែមទៀតបើយើងអាចរក្សាកម្រិតជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីជាប្រយោជន៍ក្នុងការសម្រកទម្ងន់។
ជាមធ្យមយើងគួរផឹកទឹកឲ្យបានចន្លោះពី២ទៅ២,៥លីត្រក្នុងមួយថ្ងៃ ដើម្បីកុំឲ្យបាត់បង់ជាតិទឹកក្នុងខ្លួន។ ការបាត់បង់ជាតិទឹកនឹងធ្វើឲ្យយើងអស់កម្លាំង និងវិលមុខ នាំឲ្យថាមពលក្នុងរាងកាយធ្លាក់ចុះ។ ការផឹកទឹកបានគ្រប់គ្រាន់នឹងជួយឲ្យរាងកាយយើងមានថាមពល ផ្ដោតអារម្មណ៍បានល្អ និងមានអារម្មណ៍ល្អទៀតផង។
និយាយដល់រឿងសម្រកទម្ងន់វិញ ទឹកជាធាតុមួយសំខាន់មិនអាចខ្វះបានបើយើងចង់ឲ្យគីឡូស្រក ព្រោះថាទឹកជួយឲ្យពោះវៀនមានសុខភាពល្អ។ ទឹកជួយកម្ចាត់ជាតិខ្លាញ់ពីរាងកាយបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងអាចនាំជាតិពុលចេញពីរាងកាយយើងផងដែរ។
ការផឹកទឹកគ្រប់គ្រាន់ក៏ជួយជំរុញដល់ការធ្វើមេតាប៉ូលិស និងសម្អាតកាកសំណល់ផ្សេងៗចេញពីរាងកាយ។ បន្ថែមពីនេះ ទឹកក៏ជួយកុំឲ្យយើងឃ្លានអាហារខ្លាំងពេក និងមានអារម្មណ៍ឆាប់ឆ្អែតទៀតផង បើយើងញ៉ាំទឹកមួយកែវមុនញ៉ាំអាហារ ដែលនេះជាការល្អជួយយើងកុំឲ្យនាំយកកាឡូរីចូលខ្លួនច្រើនពេក។
ជំនួសឲ្យការផឹកទឹកក្រូច ឬភេសជ្ជៈផ្អែមផ្សេងទៀត យើងគួរផឹកទឹកវិញ។ មួយវិញទៀត យើងក៏អាចទទួលបានជាតិទឹកពីបន្លែ ផ្លែឈើ និងទឹកតែផងដែរ។ យ៉ាងណា គ្នាយើងត្រូវចាំថាការផឹកទឹកគ្រប់គ្រាន់តែមួយមុខមិនអាចជួយឲ្យគ្នាយើងស្រកគីឡូដូចការរំពឹងទុកទេ គឺត្រូវតែអនុវត្តវិធីផ្សេងៗទៀតដូចគ្នា គ្រាន់តែថាទឹក គឺជាផ្នែកសំខាន់មួយក្នុងដំណើរការសម្រកគីឡួរបស់យើង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកទឹកក្តៅផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព គ្នាយើងតិចណាស់ដែលដឹង
ចុចអាន៖ ប្រយោជន៍ធំៗ ៧ យ៉ាងពីការហាត់ប្រាណ យើងគ្រប់គ្នាអត់ចាប់អារម្មណ៍
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ