នយោបាយ
សម្តេចតេជោ ហ៊ុន សែន ចូលរួមជំនួបកំពូល នៃគណបក្សទាំង ៣ កម្ពុជា វៀតណាម ឡាវ
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលគណបក្ស កុម្មុយនីស្តវៀតណាមលោក ង្វៀង ភូជុង ( Nguyen Phu Trong) អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ត្រីភាគី វៀតណាម-កម្ពុជា-ឡាវ។
សេចក្តីប្រកាស របស់គណបក្សប្រជាជនកម្ពុជា ស្តីពី ជំនួបកំពូលនៃគណបក្សទាំង៣ វៀតណាម-កម្ពុជា-ឡាវ បានបញ្ជាក់ឲ្យដឹងថា «នៅក្នុងជំនួបកំពូលមេដឹកនាំ នៃគណបក្សទាំង៣ បានវាយតម្លៃខ្ពស់នូវអត្ថន័យ និងសារៈសំខាន់នៃជំនួបកំពូលនេះ។ មេដឹកនាំគណបក្សនីមួយៗ បានជូនដំណឹងគ្នាទៅវិញទៅមក អំពីសភាពការណ៍ ក្នុងប្រទេសរៀងៗខ្លួន ក្នុងនោះមានការងារគណបក្ស ,ការងារអភិវឌ្ឍសេដ្ឋកិច្ច សង្គមពិសេសក្នុងទិដ្ឋភាពបង្ការ និងប្រឆាំងជំងឺកូវីដ-១៩»។
មេដឹកនាំនៃគណបក្សទាំង៣ ក៏បានពិគ្រោះយោបល់គ្នា អំពីកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីទិសដៅ នៃកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេលខាងមុខ ហើយបានឯកភាពរួមគ្នា អំពីសារសំខាន់នៃទំនាក់ទំនងជាប្រពៃណីសាមគ្គីភាព មិត្តភាព ស្អិតរមួតរវាងបក្សទាំង ៣ នៃប្រទេសទាំង ៣ផងដែរ។
នៅក្នុងជំនួបនេះមេដឹកនាំ នៃគណបក្សទាំង ៣ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យព្រមទាំងពង្រឹង និងពង្រីកដោយប្រសិទ្ធភាព នូវបណ្តាយន្តការដែលមានស្រាប់ និងបន្តពិគ្រោះយោបល់ សម្រាប់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យសម្រាប់ពេលខាងមុខ ដើម្បីផលប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំង ៣ ក្នុងគោលដៅរក្សាបាននូវសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។
ក្នុងឱកាសនេះដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញជួបសម្ដែងការគួរសម ជាមួយប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ផងដែរ៕
ដោយ៖ ណារី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ