ព័ត៌មានជាតិ
កុមារជាង ១៥ ម៉ឺននាក់នៅភ្នំពេញ បានចាក់វ៉ាក់សាំងរួច
ភ្នំពេញ៖ គិតចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ ឆ្នាំដល់ក្រោម១២ឆ្នាំ កាលពីថ្ងៃទី១៧ រហូតដល់ ទី ២៦ខែកញ្ញានេះ កុមារនៅក្នុងរាជធានីភ្នំពេញចំនួនជាង១៥ម៉ឺននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១ ក្នុងចំណោមកុមារចំនួនជាង២២ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោកនិងអាជ្ញាធរខណ្ឌទួលគោក ចុះមកពិនិត្យទីតាំងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅមណ្ឌលសុខភាព ទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

លោកហួត ហៃ មានប្រសាសន៍ថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ បានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក ដែលរហូតមកដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ កុមារចំនួន ១៥១.៧៧០នាក់ លើ ២២១.១៣៦នាក់ បានចាក់វ៉ាក់សាំងរួចរាល់។
លោកបន្តថា សម្រាប់មូលដ្ឋានខណ្ឌទួលគោក ព្រឹកថ្ងៃទី២៧កញ្ញានេះ បានដំណើរការដល់សង្កាត់ទី០៩ លើ១០សង្កាត់ នឹងបញ្ចប់នៅពេលឆាប់ៗនេះ។
លោកក៏បានអំពាវនាវដល់មាតា បិតា ដែលពុំទាន់បាននាំកូនៗទៅចាក់វ៉ាក់សាំង សូមមេត្តារួសរាន់នាំកូនទៅចាក់វ៉ាក់សាំងអោយបានទាន់ពេលវេលា នៅតាមមណ្ឌលសុខភាពដែលបានកំណត់ ព្រោះវ៉ាក់សាំងគឺពិតជាខែលដ៏រឹងមាំដើម្បីការពារជម្ងឺកូវីដ-១៩៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


