Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូសបន្ថែមទៀតនៅថ្ងៃស្អែកនេះ

បានផុស

នៅ

ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២១​ស្អែក​នេះ​ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ ចំនួន​៣​លាន​ដូ​ស​បន្ថែមទៀត​ ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ពី​ប្រទេសចិន​ ត្រូវបាន​ដឹក​មកដល់​រាជធានី​ភ្នំពេញ​។​ សរុប​ទាំង​វ៉ាក់សាំង​ដែល​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី២៨ ខែកញ្ញា​នេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប​ចំនួន ៣៥.៥ លាន​ដូ​ស​ហើយ​។ នេះ​បើ​យោងតាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ បាន​បន្ត​ឲ្យ​ដឹងថា​ វ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាល​បញ្ជា​ទិញ​សម្រាប់​ចាក់​ជូន​កុមារ​ដែលមាន​អាយុ​ចាប់ពី៦ ដល់​១២ឆ្នាំ និងសម្រាប់​ធ្វើជា​ដូ​ស​ជំរុញ​ ឬដូ​ស​ទី​៣ ដែល​រាជរដ្ឋាភិបាល​និង​បើក​យុទ្ធនាការ​បើកទូលាយ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ និង​ដោយ​គោល​ការណ៍​ស្ម័គ្រចិត្ត​នៅក្នុង​ខែតុលា ខាងមុខនេះ ។​

បើតាមលោកស្រី យក់ សម្បត្តិ ក្រៅពី​វ៉ាក់សាំង​ដែល​បាន​បញ្ជា​ទិញ​នេះ ​យើង​នៅមាន​វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន៣លាន​ដូ​ស​បន្ថែមទៀត​ ដែល​នឹង​ដឹកមកដល់​កម្ពុជា​នៅក្នុង​រង្វង់​ខែតុលា ខាងមុខ​ផងដែរ។ ដូចនេះ ​យើង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ទៅតាម​អ្វីដែល​រាជរដ្ឋាភិបាល​បានកំណត់​។​

បច្ចុប្បន្ន​កម្ពុ​ជាមាន​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន៣៥.៥​លាន​ដូ​ស​ហើយ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ ហើយ​បើ​គិត​ទាំង​វ៉ាក់សាំង​កូ​វីដ​-១៩ ​ដែល​នឹង​ដឹក​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់ កម្ពុជា​នឹងមាន​វ៉ាក់សាំង​សរុប​ជិត ៣៥.៥​លាន​ដូ​ស ។ ក្នុងចំណោម​វ៉ាក់សាំង​សរុប​នេះ​មាន​ប្រមាណ​២៩.៥​លាន​ដូ​ស​ជា​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​ពី​ប្រទេស​ចិន​តាមរយៈ ជំនួយឥតសំណង​និង​ការបញ្ជាទិញ​ពី​ក្រុមហ៊ុន​ចិន​៕

អត្ថបទ៖ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម