ព័ត៌មានជាតិ
ត្រៀមរៀបចំនាំអំណោយអង្គការចំនួន២ ចែកជូនជនងាយរងគ្រោះសម័យកូវីដ
អគ្គនាយកដ្ឋាន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក តូច ចាន់នី បានថ្លែងនូវការសន្យាថា នឹងនាំអំណោយដ៏ថ្លៃថ្លាអង្គការម៉ារីណុលកម្ពុជា និងអង្គការប្រភពទឹកនៃសេចក្តីសង្ឃឹម នេះទៅចែកជូនជនរងគ្រោះ និងងាយរងគ្រោះដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺដ៏កាចសាហាវកូវីដ១៩ដល់ដៃផ្ទាល់តែម្ដងឆាប់ៗនេះ។
ការសន្យានេះធ្វើឡើងនៅទីស្តីការក្រសួងនៅព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ខណៈដែលលោក តូច ចាន់នី អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលអំណោយជាអង្ករចំនួន១តោន និងមីចំនួន៧២កេស តាមរយៈនាយកដ្ឋានសុខុមាលភាពសង្គម ពីអង្គការម៉ារីណុលកម្ពុជា និងអង្គការប្រភពទឹកនៃសេចក្តីសង្ឃឹម ដើម្បីជួយជនរងគ្រោះ និងងាយរងគ្រោះដែលមានការចូលរួមពីមន្ត្រីលេខាធិកាដ្ឋាន មន្ត្រីតំណាងនាយកដ្ឋាន និងតំណាងអង្គការជាច្រើនរូបផងដែរ។

លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការម៉ារីណុលកម្ពុជា និងអង្គការប្រភពទឹកនៃសេចក្តីសង្ឃឹម ដែលបានផ្តល់អំណោយដល់អគ្គនាយកដ្ឋានបច្ចេកទេសដើម្បីជួយចែកជូនបន្តដល់ជនរងគ្រោះ និងងាយរងគ្រោះដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជម្ងឺដ៍កាចសាហាវកូវីដ១៩។
លោកអគ្គនាយកដ្ឋានបានសន្យាថា នឹងនាំអំណោយដ៏ថ្លៃថ្លានេះទៅចែកជូនជនរងគ្រោះ និងងាយរងគ្រោះដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជម្ងឺដ៍កាចសាហាវកូវីដ១៩ដល់ដៃផ្ទាល់តែម្ដង។
សូមបញ្ចាក់ថា បើយោងតាមសេចក្តីជូនរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់មុននេះថា ដំណើរការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ ប្រាក់របស់រាជរដ្ឋាភិបាលនឹងជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុ ទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៦លើកទី២បានអនុវត្តចាប់ ពីថ្ងៃទី២៥ ខែសីហា ដល់២៤ ខែកញ្ញា ឆ្នាំ២០២១ គឺមានរយៈពេល១ខែ រួចរាល់ហើយៗពេលនេះបន្តជុំទី៦លើកទី៣ទៀត។

សេចក្តីជូនដំណឹងបានបន្ថែមថា កិច្ចការនេះនឹងត្រូវអនុវត្តតាមនីតិវិធីចំនួន១០ចំនុចសំខាន់ៗដូចខាងក្រោម៖
ទី១.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី៥ ទី៦លើកទី១ ទី២រួចហើយ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយដោយមិនតម្រូវឱ្យមកសាលាឃុំ សង្កាត់ សារជាថ្មីទៀតទេ។
ទី២.ចំពោះគ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី១១ ទាំងអស់នឹងត្រូវផុតសុពលភាពនៃការប្រើប្រា ស់ប័ណ្ណចាស់ ហើយដោយជំនួសមកវិញដោយប័ណ្ណជុំទី១៤ វិញ ។
ទី៣. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប័ណ្ណសម ធម៌មានជុំទី១១ ដែលបានជាប់បន្តទៅជុំទី១៤ ត្រូវយកប័ណ្ណថ្មី ដែលផ្តល់ដោយរដ្ឋបាល ឃុំសង្កាត់ដើម្បីយកទៅបើកសាច់ ប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងដូចធម្មតា ដោយមិនតម្រូវឲ្យទៅផ្ទៀងផ្ទាត់ឡើងវិញនៅតាម ឃុំ សង្កាត់ នោះទេ លើកឡើងតែគ្រួសារ ដែលជាប់ថ្មីនៅជុំទី១៤ ត្រូវទៅផ្ទៀងផ្ទាត់នៅតាម ឃុំ សង្កាត់ ជាមុនសិនមុនទៅបើកប្រាក់នៅតាមបញ្ជរវីង ។
ទី៤. ករណីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី១១ មិនបានជាប់នៅក្នុងជុំទី១៤ បន្តទៀត តែបានផ្ទៀងផ្ទាត់រួចហើយនៅតាមឃុំ សង្កាត់ និងមានលុយនៅសល់ ក្នុងគណនីរបស់ខ្លួននោះ អ្នកទទួលផលនៅអាចប្រើប្រាស់ប័ណ្ណជុំទី១១ ដើម្បីដកប្រាក់ ដែលនៅសល់នោះនៅគ្រប់បញ្ជវីងបាន តែអ្នកទទួលផលនោះមិនបានទទួលការឧបត្ថម្ភបន្តទៀតនោះទេ ។
ទី៥.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី២ លើកទី១ រួចហើយ លើកលែងតែជុំទី១១ ដែលមិនបានជាប់ជុំទី១៤ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយដោយមិនតម្រូវឱ្យមកសាលាឃុំ សង្កាត់ សារជាថ្មីទៀតទេ។
ទី៦. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានសុពលភាព ហើយមិនទាន់បានផ្ទៀងផ្ទាត់ទាំង ៤ជុំ និ ងគ្រួសារក្រីក្រ ដែលទើបទទួលបានប័ណ្ណសមធម៌ថ្មីសូមអញ្ជើ ញទៅផ្ទៀងផ្ទាត់នៅសាលា ឃុំ សង្កាត់ ណាមួយ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី៦ លើកទី៣នេះ។
ទី៧.ពេលទៅបើកប្រាក់ឧបត្ថម្ភជុំទី៦លើកទី៣នៅតាមបញ្ជរវីង តម្រូវឱ្យអ្នកទទួលផលត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗផងដែរ ពិសេសប ណ្ណសមធម៌ ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។
ទី៨.ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំ សង្កាត់ ឬ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ។
ទី៩.ក្នុងករណីប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយក្នុងការអនុវត្តកម្មវិធី ឬ ដកសាច់ប្រាកមិន បាននៅតាមបញ្ជរវីងណាមួយនោះ សូម សាធារណជន និងអ្នកទទួលផលទាំងអស់ ធ្វើការទំនាក់ទំនងជាមួយអ្នកកាន់កម្មវិធីនៅតាមឃុំ សង្កាត់ ឬ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬ មន្ទីរផែនការ រាជធានី ខេត្តនីមួយៗ។
ទី១០.សូម គ្រួសារក្រីក្រ និងងាយរងគ្រោះ ទាំងអស់គោរពនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ នៅគ្រប់ទីកន្លែង៕
អត្ថបទ៖ វិមាន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


