ព័ត៌មានជាតិ
រាជធានីខេត្តចំនួន១៦ហើយបានបើកដំណើរការសាលារៀនឡើងវិញ
រហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ មានរាជធានីខេត្តចំនួន១៦ហើយបានបើកដំណើរការសាលារៀនឡើងវិញ ខណៈខេត្តចំនួន៩ទៀតនៅមិនទាន់បានកំណត់ពេលវេលាបើកនៅឡើយទេ។

រាជធានីខេត្តចំនួន១៦ដែលបើកដំណើរសាលាឡើងវិញនោះរួមមាន ខេត្តព្រះសីហនុ បើកនៅថ្ងៃទី១៣កញ្ញា រាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិសាត់ ប៉ៃលិន ព្រៃវែង និងបន្ទាយមានជ័យបើកនៅថ្ងៃទី១៥ កញ្ញា។ តាកែវ កោះកុង កំពង់ធំ ឧត្តរមានជ័យ រតនគីរី ឧត្តរមានជ័យ បាត់ដំបង និងកំពង់ចាម បើកនៅថ្ងៃទី២០ កញ្ញា និងខេត្តស្វាយរៀង បើកនៅថ្ងៃទី២៧ កញ្ញានេះ។ រីឯខេត្តចំនួន៩ដែលនៅមិនទាន់បានបើកដំណើរការសាលារៀនឡើងវិញនោះ រួមមាន ខេត្តកែប កំពត ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគីរី ត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ និងកំពង់ឆ្នាំង។ ក្នុងចំណោមខេត្តទាំងនោះ មានខេត្តសៀមរាប កំពុងទទួលរងនូវការរាតត្បាតយ៉ាងធ្ងន់ធ្ងរបង្ខំឱ្យអាជ្ញាធរខេត្តត្រូវបិទខ្ទប់តំបន់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ។
ចំណែកខេត្តព្រះវិហារ ក៏មានការឆ្លងគួរឱ្យកត់សម្គាល់ដែរ ដោយអាជ្ញាធរបានសម្រេចបិទខ្ទប់ និងកំណត់ភូមិប្រើសក្អក ជាតំបន់ក្រហម ស្ថិតនៅឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ រយះពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ។
ក្រៅពីនេះខេត្តផ្សេងៗទៀតដោយសារសាលាជាប់ធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ដែលទាមទារឱ្យអាជ្ញាធរធ្វើការបោសសំអាតនិងបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន មុននឹងអនុញ្ញាតឱ្យសិស្សចូលរៀន។
ជាកត់សម្គាល់ក្នុងចំណោមសាលាដែលបើកដំណើរការឡើងវិញ ភាគច្រើនបើកថ្នាក់ទី៩ និងថ្នាក់ទី១២សិនទេ ព្រោះជាឆ្នាំដែលសិស្សត្រូវចូលរួមប្រឡងយកសញ្ញាប័ត្រពេលខាងមុខនេះ។ ចំពោះសាលាដែលមិនទាន់បើកត្រូវសិក្សាតាមរយៈពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូចនិច ឬការចែកសន្លឹកកិច្ចការដល់សិស្ស ឬការសិក្សាតាមបែបចម្រុះ ។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលបានអញ្ជើញចុះពិនិត្យដំណើរការ ចូលរៀនឡើងវិញរបស់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ នៅស្រុកស្វាយជ្រំ និងវិទ្យាល័យ ហ៊ុន សែន ចេក នៅក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានណែនាំដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសុខភាពគឺ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ ៣ កុំ” ជាពិសេសត្រូវចេះការពារខ្លួនឯងរៀងៗខ្លួនពីជំងឺកូវីដ១៩។
លោកអភិបាលខេត្តបានបន្តថា ក្នុងករណីបើមានអាការៈមិនស្រួលខ្លួន ឬមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់រាយការណ៍ទៅឲ្យលោកគ្រូ អ្នកគ្រូដើម្បីរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលរីកដាលទៅអ្នកដទៃទៀត។

លោកអភិបាលខេត្តបានបន្តទៀតថា ជាជំហានដំបូងនេះរដ្ឋបាលខេត្តស្វាយរៀងបានបើកសាលារៀនឡើងវិញចំនួន៦១សាលាក្នុងនោះមានអនុវិទ្យាល័យ ៤៨សាលា និងវិទ្យាល័យ ១៣សាលា ។
យ៉ាងណាក៏ដោយក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់គ្រប់សាលាដែលបើកដំណើរការត្រូវអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP)ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយធ្វើការពាក់ម៉ាស់លាងដៃជាមួយអាល់កុល ឬជែល ការរក្សាគម្លាតសុវត្ថិភាពពីគ្នា និងហាមជួបជុំគ្នាជាក្រុម ដែលនាំឱ្យមានការឆ្លងមេរោគកូវីដ-១៩ដោយប្រការណាមួយ៕
អត្ថបទ៖ សំអឿន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


