ព័ត៌មានជាតិ
នគរបាលខេត្តព្រះសីហនុបង្ក្រាប និងឃាត់ខ្លួនជនជាតិចិន៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួលដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិន៦នាក់ ដតហូតវត្ថុតាងជាគ្រឿងញៀនមួយចំនួនធំ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចសង្កាត់២ និងសង្កាត់៤ ក្រុង-ខេត្ដព្រះសីហនុ។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានមានឈ្មោះ ១-ឈ្មោះ YANG KUN ភេទប្រុស អាយុ៣១ឆ្នាំ។ ២-ឈ្មោះ CHEN YONG ភេទប្រុស អាយុ៣៥ឆ្នាំ ។ ៣-ឈ្មោះ ZHOU HONG ភេទស្រី អាយុ៣៤ឆ្នាំ ។ ៤-ឈ្មោះ FANZHANG WEI ភេទប្រុស អាយុ២៩ឆ្នាំ ។ ៥-ឈ្មោះ HONG JIN HONG ភេទប្រុស អាយុ៤៩ឆ្នាំ ។ ៦-ឈ្មោះ CHAO FENG ភេទប្រុស អាយុ៣២ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារៈដកហូតបានរួមមាន៖ ១-ថ្នាំញៀន កេតាមីន ទម្ងន់ ៣៩២,៩៦ ក្រាម, ២-ថ្នាំញៀន Ice ទំងន់ ៤៦៨,៦៥ ក្រាម, ៣-ថ្នាំញៀន WY ២៨៧គ្រាប់, ៤-កញ្ឆាក្រៀម ចំនួន២កញ្ចប់តូច, ៥-ថ្នាំដបពណ៌មាស ចំនួន២ដប, ៦-ជញ្ជីងថ្លឹងថ្នាំ ចំនួន០១គ្រឿង, ៧-រថយន្ត ចំនួន០២គ្រឿង, ៨-ទូរស័ព្ទ ចំនួន១០គ្រឿង។
បច្ចុប្បន្នជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


