សេដ្ឋកិច្ច
អាជីវកម្មវៀតណាម ៩០ភាគរយ រងផលប៉ះពាល់ដោយសារ កូវីដ
ការស្ទាបស្ទង់របស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ដែលធ្វើឡើងក្នុងខែកញ្ញាបានបង្ហាញថា ប្រហែល ៩០,៨ភាគរយនៃក្រុមហ៊ុន ដែលត្រូវបានសម្ភាសន៍ បាននិយាយថា ពួកគេត្រូវកាត់បន្ថយបុគ្គលិកក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ ៩២ភាគរយ ដែលបានផ្តល់សម្ភាសន៍ គឺជាក្រុមហ៊ុនខ្នាតធំ។
សហគ្រាសក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល ម្ហូបអាហារនិងភេសជ្ជៈ និងសេវាកម្មទេសចរណ៍ បានកាត់បន្ថយបុគ្គលិកច្រើនបំផុត ក្នុងអំឡុងពេលមានជំងឺរាតត្បាត។
ដោយសារតែកូវីដ នៅវៀតណាម មានការកាត់បុគ្គលិកភាគច្រើន ពោលគឺនៅតំបន់ប៉ែកអាគ្នេយ៍មានការកាត់៩៥ភាគរយ, តំបន់ដីសណ្តមេគង្គកាត់៩៣ភាគរយ និងតំបន់កណ្តាលកាត់៩២ភាគរយ។
ស្របពេលជាមួយគ្នានោះ អ្នកដែលរស់នៅតំបន់ដីសណ្តបានរងផលប៉ះពាល់តិចជាងនេះ ពោលគឺប៉ះពាល់៧៨ភាគរយ ហើយអត្រានៅតំបន់ដទៃទៀតនៅក្នុងប្រទេសគឺ ៩០ភាគរយ។
យោងតាម VCCI បានឲ្យដឹងថា កង្វះកម្លាំងពលកម្ម បានក្លាយជាបញ្ហាមួយសម្រាប់ក្រុមហ៊ុនជាច្រើន ក្នុងការចាប់ផ្តើមដំណើរការឡើងវិញ ដោយសារតែវិធានការរក្សាគម្លាតសង្គម។
បុគ្គលិកជាច្រើនបានវិលត្រលប់មកពីស្រុកកំណើតរបស់ពួកគេវិញ ហើយមិនទាន់ត្រលប់មកធ្វើការវិញឡើយ ព្រោះទាក់ទងនឹងបទបញ្ជាគម្លាតសង្គមដែលនៅតែអនុវត្តក្នុងតំបន់ជាច្រើន។
ក្រោមសំណើររបស់ VCCI, ក្រសួងសុខាភិបាលនិង ក្រសួងព័ត៌មាននិងគមនាគមន៍ ត្រូវដាក់ឲ្យដំណើរការនូវប្រព័ន្ធកាតបៃតងឲ្យបានឆាប់រហ័សបំផុត។ នេះនឹងជួយសម្រួលដល់ការធ្វើដំណើរ។
ទីក្រុងនិងបណ្តាខេត្តនានា ក៏គួរតែជួយក្រុមហ៊ុនក្នុងស្រុកផងដែរ ដើម្បីជួយកម្មករឲ្យត្រលប់មកវិញ ខណៈដែលជំងឺរាតត្បាតអាចគ្រប់គ្រងបាននៅតាមតំបន់ជាច្រើន។ អាជ្ញាធរមូលដ្ឋានអាចជួយក្រុមហ៊ុននានា ក្នុងការបង្កើតស្ថានីយ៍វេជ្ជសាស្ត្រសម្រាប់ការការពារនិងការត្រួតពិនិត្យជំងឺកូវីដ -១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vietnam Insider
ចុចអាន៖ ក្រុមហ៊ុនអាកាសចរណ៍ United Airlines ត្រៀមបណ្តេញបុគ្គលិកមិនចាក់វ៉ាក់សាំងជិត ៦០០ នាក់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៤០ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


