ព័ត៌មានជាតិ
ក្រសួងរ៉ែ ៖ ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល នៅលើនាវា MT Strovolos ជាទ្រព្យសម្បត្តិរបស់កម្ពុជា គ្រប់ពេលវេលាទាំងអស់
ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៣០ ខែកញ្ញានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពនៃនាវា MT Strovolos និងក្រុមនាវិកដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសលួចប្រេងឆៅរបស់កម្ពុជា។ គោលបំណង នៃការចេញសេចក្ដីប្រកាសព័ត៌មាននេះ ដើម្បីធ្វើបច្ចុប្បន្នភាពនៃការវិវឌ្ឍពាក់ព័ន្ធនឹងនាវា MT Strovolos និងក្រុមនាវិករបស់នាវានេះ និងដើម្បីកែតម្រូវនូវព័ត៌មានបំភ្លៃការពិតមួយចំនួន ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងសារព័ត៌មានមួយចំនួន នាពេលថ្មីៗនេះ។
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា៖ ១.ក្រុមនាវិកនៃនាវា MT Strovolos ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ នៃប្រទេសឥណ្ឌូនេស៊ី ពាក់ព័ន្ធនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ អំពីការលួចប្រេងឆៅនៅលើនាវាចំនួន ២៩៥,០០០បារ៉ែល របស់ព្រះរាជាណាចក្រកម្ពុជា។ ២. ការចាប់ខ្លួននេះ ត្រូវធ្វើឡើងក្រោយពេលនិវេទន៍ក្រហម របស់អាំងទ័រប៉ូល ត្រូវបានចេញពាក់ព័ន្ធនឹងការចោទប្រកាន់បទល្មើសនៅក្នុងប្រទេសកម្ពុជា។
៣.ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយពេល ដែលនីតិវិធីតុលាការឥណ្ឌូនេស៊ី ប្រឆាំងនឹងនាវា MT Strovolos និងក្រុមនាវិករបស់នាវានេះ សម្រាប់ការបំពានច្បាប់ឥណ្ឌូនេស៊ី ដោយសារការបិទប្រព័ន្ធកំណត់អត្តសញ្ញាណ ស្វ័យប្រវត្តិរបស់នាវា និងការចូលទៅកាន់ដែនទឹកឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត ត្រូវបានបញ្ចប់ ហើយជាលទ្ធផលនាំឲ្យមានការផ្ដន្ទាទោស ដាក់ពន្ធនាគារដល់ប្រធានក្រុមនាវិក និងការផាកពិន័យជាប្រាក់ផងដែរ។ ៤. ការចាត់វិធានការខាងលើនេះ គឺកើតឡើងពីទំនាក់ទំនងល្អ រវាងប្រទេសជាសមាជិកអាស៊ាន ស្របតាមសិទ្ធិសញ្ញាអាស៊ាននានា ហើយកម្ពុជាសូមថ្លែងអំណរគុណ ដល់រដ្ឋាភិបាលឥណ្ឌនេស៊ី សម្រាប់កិច្ចសហការនេះ។
បន្ថែមពីលើនេះក្រសួងរ៉ែ និងថាមពល ក៏បានធ្វើការកែតម្រូវនូវព័ត៌មានមិនពិត និងការអះអាងមិនពិត ពាក់ព័ន្ធនឹងកម្មសិទ្ធិលើប្រេងឆៅ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចំនួន របស់ម្ចាស់នាវា និងអ្នកគ្រប់គ្រងនាវា MT Strovolos ដែលចាំបាច់ត្រូវកែតម្រូវ។ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «ប្រេងឆៅទាំងអស់ គឺជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជា គ្រប់ពេលវេលាទាំងអស់។ ការលួច ឬការរំលោភបំពានកម្មសិទ្ធិលើប្រេងឆៅ ដោយម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos និងបក្សពួករបស់ពួកគេ គឺជាបទល្មើសក្រោមច្បាប់កម្ពុជា»៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន