ព័ត៌មានជាតិ
សង្ស័យមានកូវីដ ទីតាំងពីរកន្លែង អាចទៅធ្វើតេស្តរកកូវីដនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១នេះ បានប្រកាសជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋដែលមានអាការៈសង្ស័យឆ្លងជំងឺកូវីដ-១៩ អាចទៅពិនិត្យនិងធ្វើតេស្តសំណាកនៅទីតាំងចំនួន ២ សម្រាប់យកវត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង)។
ទីតាំងទី១ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទីតាំងទី២ នៅវេទិកា ៧មករា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា ក្នុងករណីបងប្អូនប្រជាជនធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយសង្ស័យបានឆ្លងជំងឺកូវីដ-១៩ ដោយមានអាការៈមិនស្រួលខ្លួនដូចជា ក្ដៅខ្លួនលើសពី ៣៧,៥ អង្សាសេ មានក្អកផ្ដាសាយ ឬក្អកមានស្លេស ត្រូវប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ តាមទីតាំងដែលបានកំណត់៕

ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


