ព័ត៌មានជាតិ
អនុវត្តទិសដៅសំខាន់ៗ៤យ៉ាងខណៈពេលអាវុធហត្ថបន្តទទួលបេសកកម្មថ្មីនៅគោលដៅព្យាបាលកូវីដ
ខណៈពេលដែលកម្លាំងអាវុធហត្ថរាជធានីបន្តទទួលបេសកកម្មថ្មីនៅគោលដៅព្យាបាលកូវីដ-១៩ស្តាតអូឡាំពិក និងចាប់ផ្តើមអនុវត្តពេញលេញចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តទៅនោះ កងរាជអាវុធហត្ថបានបន្តអនុវត្តទិសដៅសំខាន់ៗ៤យ៉ាងគឺទី១ ចំពោះប្រទេសជាតិ ត្រូវតែការពារ។ ទី២ ចំពោះប្រជារាស្ត្រ ត្រូវតែបម្រើ។ ទី៣ច្បាប់ត្រូវតែគោរព។ ទី៤បទល្មើស ត្រូវតែបង្ក្រាបគ្រប់ពេលវេលា។ នេះជាទិសដៅដែលអាវុធរាជធានីភ្នំពេញ ក៏ដូចអាវុធហត្ថទូទាំងប្រទេសត្រូវតែអនុវត្តជាប់ជាប្រចាំ។
សូមបញ្ចាក់ថា នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ ទើបតែបានទទួលបេសកម្មថ្មីបន្ថែមមួយទៀត គឺទទួលខុសត្រូវរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក និងចាប់ផ្តើមអនុវត្តពេញលេញ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តទៅ។

ក្នុងរយៈកាលកន្លងមក អាវុធហត្ថរាជធានីភ្នំពេញ តែងតែចូលរួមអនុវត្តគ្រប់វិធានការ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាអាថ៌រួមមាន ការប្រតិបត្តិរបៀបរបបរស់នៅនិងធ្វើការក្នុងរបត់ថ្មីជាមួយកូវីដ-១៩ តាមវិធានការ ៣ការពារ ៣កុំ, ធ្វើការពិនិត្យសំណាក (Rapid Test) ដល់កងកម្លាំងជាប់ជាប្រចាំ, ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ព្រមទាំងចែកម៉ាសជូនដល់ពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ ទូទាំងរាជធានីភ្នំពេញ, ចូលរួមអនុវត្តវិធានការ បិទខ្ទប់របស់រាជរដ្ឋាភិបាលនិងសាលារាជធានីភ្នំពេញ គ្រប់កាលៈទេសៈ, ចូលរួមការពារមណ្ឌលនិងទីតាំងធ្វើចត្តាឡីស័កជាច្រើនរយកន្លែង ជាពិសេសបានទទួលខុសត្រូវរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ សំខាន់ៗមួយចំនួនដូចជា សណ្ឋាគារ Great Duke, វិទ្យាល័យជាស៊ីមសាមគ្គី, ដឹព្រីមៀរសែនសុខ និង មន្ទីរពេទ្យហ្លួងម៉ែ ជាដើម។

ដោយឡែក ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបេសកកម្មថ្មីមួយទៀត គឺទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក។ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន អាវុធហត្ថរាជធានីភ្នំពេញ តែងឈរលើគោលការណ៍ គោរពច្បាប់ គោរពវិន័យ គោរពសិទ្ធិមនុស្ស ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ តាមការតម្រង់ទិស របស់កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ជាពិសេសតែងតែចងចាំនិងអនុវត្តខ្ជាប់ខ្ជួន នូវទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺទី១ចំពោះប្រទេសជាតិ ត្រូវតែការពារ។ ទី២ចំពោះរាស្ត្រប្រជា ត្រូវតែបម្រើ។ទី៣ច្បាប់ ត្រូវតែគោរព។ ទី៤បទល្មើស ត្រូវតែបង្ក្រាបជាប់ជាប្រចាំ៕
អត្ថបទ៖ វិមាន


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


