ព័ត៌មានជាតិ
អតីតយុទ្ធជន សោកស្ដាយជាពន់ពេក ចំពោះការចាកចេញរបស់លោក ម៉ៅ ធនិន ពីខេត្តពោធិ៍សាត់
អតីតយុទ្ធជនក្រីក្រ និងពិការភាព ដែលរស់នៅក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង បានសម្តែងការសោកស្តាយអាឡោះអាល័យជាពន់ពេក ចំពោះវត្តមាននៃការចាកចេញ របស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅកាន់តំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តកំពត។
ការសម្តែងការសោកស្តាយរបស់អតីតយុទ្ធខាងលើ បានធ្វើឡើងក្នុងឱកាស ដែលលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះជួបសំណេះសំណាល សួរសុខទុក្ខជាលើកចុងក្រោយ និងនាំយកស្បៀងអាហារប្រចាំខែ ដើម្បីជួយទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ជាង៤០០គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួច នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ។

ថ្លែងនៅចំពោះមុខអតីតយុទ្ធជនលោកម៉ៅ ធនិន បានឱ្យដឹងថា ស្បៀងអាហារដែលនាំយកមកប្រគល់ជូនបងប្អូនពុកម៉ែអតីតយុទ្ធជននាពេលនេះ គឺជាការឆ្លើយតប ទៅនឹងការក្រើនរំលឹករបស់សម្តេចទាំងទ្វេរ ដែលសម្តេចបានចាត់ឱ្យឯកឧត្តម និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវចុះជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីតម្រូវការ សុខទុក្ខ និងរៀបចំលំនៅដ្ឋានជូនពួកគាត់ ឱ្យមានសព្វគ្រប់បែបយ៉ាង ដូចលំនៅដ្ឋានយើងរស់នៅសព្វថ្ងៃ។ ថ្វីត្បិតតែអាណត្តិរបស់លោកត្រូវបានបញ្ចប់នៅខេត្តពោធិ៍សាត់ និងត្រូវបន្តដឹកនាំនៅឯខេត្តកំពតក៏ពិតមែន តែលោកសន្យាថានឹងជួយទំនុកបម្រុងស្បៀងជូនបងប្អូនពុកម៉ែយើង រហូតដល់ដំណាច់ឆ្នាំ២០២១នេះ។
អតីតយុទ្ធជនម្នាក់ ក្នុងចំណោមអតីតយុទ្ធជនជាច្រើននាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិតជាមានអារម្មណ៍ក្តុកក្តួល និងរន្ឋត់ចិត្តយ៉ាងខ្លាំង នូវការចាកចេញរបស់លោក ម៉ៅ ធនិន ពីទឹកដីនៃខេត្តពោធិ៍សាត់។ សមិទ្ធិផល និងអ្វីៗគ្រប់បែបយ៉ាង ដែលជាស្នាដៃ និងកេរ្តិ៍ដំណែល ជាពិសេសចារឹកដឹកនាំដ៏ល្អប្រពៃ របស់លោក បានធ្វើឱ្យពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត មានការចងចាំមិនអាចបំភ្លេចបានឡើយ និងកត់ត្រាទុក ក្នុងបេះដូងជារៀងរហូត។

ពួកគេទាំងអស់គ្នា សូមបួងសួងដល់បារមីវត្ថុស័ក្តសិទ្ឋក្នុងលោក ជាពិសេសបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវខាន់ ខៀវ សូមមេត្តាតាមជួយបីបាច់ គ្រប់គ្រង ថែរក្សា ការពារ លោកជាទីគោរពស្រឡាញ់ពេញបេះដូង សូមបានជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យលើការដឹកនាំបន្ត នៅឯខេត្តកំពត៕


-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


