ព័ត៌មានជាតិ
ការស្លាប់និងឆ្លងធ្ងន់ធ្ងរ ក្នុងចំណោមពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំង
អាជ្ញាធរសុខាភិបាល បានចេញសេចក្តីណែនាំដល់អាជ្ញាធរគ្រប់ខេត្តក្រុង បន្តផ្សព្វផ្សាយនិងខិតខំរុករកបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋសម្រេចបានតាមគោលដៅរំពឹងទុក។ យ៉ាងណាមិញ ក្រសួងក៏សង្កេតឃើញមានការធ្វេសប្រហែសរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួនក្នុងការអនុវត្តវិធានការបង្ការការចម្លងវីរុសកូវី៥-១៩ ដែលធ្វើឱ្យមានការហក់ឡើងវិញនៅការចម្លងជំងឺ កូវីដ-១៩ នៅតាមខេត្តមួយចំនួន ហើយក្នុងនោះការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ និងការស្លាប់មាននៅក្នុងចំណោមបងប្អូន ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង។
ក្រសួងសុខាភិបាលអំពាវនាវដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជំរុញការចាក់វ៉ាក់សាំងវីដ-១៩ ដល់ប្រជាពលរដ្ឋដោយចាត់ចែងអប់រំ ផ្សព្វផ្សាយ ផ្តល់ព័ត៌មានអំពីការចាក់វ៉ាក់សាំង និងលើកទឹកចិត្តដល់កុមារ និងប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំ ឡើងទៅឱ្យទៅទទួលវាក់សាំងកូវី៥-១៩ ឱ្យបានឆាប់បំផុត ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយការ ចម្លងវីរុសបន្ថែមទៀត និងកាត់បន្ថយហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីដែលកំពុងលេចរូបរាងឡើង។
ជាមួយគ្នានេះ ត្រូវផ្តល់មធ្យោបាយគាំទ្រសមស្របដើម្បីជួយដល់ជនងាយរងគ្រោះដូចជា អ្នកមានជំងឺប្រចាំកាយ មនុស្សចាស់ជរាខ្វះទីពឹង ជនពិការ សហគមន៍ក្រីក្រ សហគមន៍ឆ្ងាយដាច់ស្រយាលជាដើម ដើម្បីឱ្យពួកគាត់អាចទទួលវ៉ាក់សាំងកូវីដ-១៩ បានគ្រប់គ្នា។ ត្រូវតាមដានស្វែងរកអ្នកមិនទាន់បានចាក់វ៉ាក់សាំងក្នុងសហគមន៍ និងសិក្សាអំពីមូលហេតុជាក់លាក់ដែលពួកគាត់មិនអាចចាក់វ៉ាក់សាំងបាន ព្រមទាំងរកដំណោះស្រាយសមស្របដើម្បីជួយគាំទ្របងប្អូនប្រជាពលរដ្ឋឱ្យទទួលបានវ៉ាក់សាំង កូដ-១៩ គ្រប់ៗគ្នា ដោយមិនមានការរើសអើងអ្វីទាំងអស់។


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


