Connect with us

ព័ត៌មានជាតិ

បង្ក្រាបទីតាំងខារ៉ាអូខេ ក្នុងក្រុងក្រចេះ​ ឃាត់ខ្លួនមនុស្ស២១នាក់

បានផុស

នៅ

កម្លាំង​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានចុះប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ មួយកន្លែងយីហោ អាហា​រដ្ឋា​ន និង​ខេ​.​ធី​.​វី ពេញចិត្ត ដែលលួចបើកទទួល​ភ្ញៀវល្មើស​វិធានការ​រដ្ឋបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ០០និង៣០​នាទី រំលង​អា​ធ្រាត្រ ​ឈានចូល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុង​ភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក អ៊​ង រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ។

សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ចំនួន​២១​នាក់​(​នារី​០៧​នាក់​) មក​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដើម្បី​បំពេញ​នីតិវិធី៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម