ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីជំនាញខេត្ត ចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ រងផលប៉ះពាល់ដោយទឹកជំនន់ ឆ្នាំ ២០២១នេះ
បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានលេខាធិការដ្ឋាន លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការអនុប្រធានលេខាធិការដ្ឋាន លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធជនបទដែលរងការផលប៉ះពាល់ដោយសារទឹកជំនន់ទាំង ៩ ស្រុក ក្រុង ទូទាំងខេត្តបន្ទាយមានជ័យ ក្នុងនោះរួម មានផ្លូវជនបទរងផលប៉ះពាល់ដោយទឹកជំនន់សរុប ៤៨ ខ្សែប្រវែង ៤៣៧.០០០ម៉ែត្រ បើធៀបទៅនឹងឆ្នាំ២០២០ ផ្លូវជនបទរងផលប៉ះពាល់ទឹកជំនន់សរុបទូទាំងខេត្តចំនួន ៦៨ ខ្សែប្រវែង ៧៦៤.០០០ម៉ែត្រ នេះគឺជារបាយការណ៍សង្ខេបរបស់ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ។
លោក ជា យុទ្ធារុណ បានបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្ដែងពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងចក្រផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងឆ្នាំ ២០២១ នេះ បានធ្វើឲ្យខូចខាតរួមមានផ្លូវលិចទឹកប្រវែង ១១៧,៩៤០ម៉ែត្រ ទឹកហូរច្រោះជើងទេ ឬតួផ្លូវប្រវែង៦៦,១១០ម៉ែត្រ ហូដាច់តួផ្លូវ មិនអាចធ្វើដំណើរបានចំនួន១៦ខ្សែប្រវែង១,៩៥០ម៉ែត្រ បាក់សំណង់លូគ្រប់ប្រភេទ ចំនួន៣កន្លែង អណ្ដូងស្នប់លិចទឹក១,៣៥៨អណ្ដូង បង្គន់អនាម័យគ្រួសារ លិចទឹកសរុបចំនួន៧,៤៥០បង្គន់ និងបង្គន់អនាម័យសាធារណៈចំនួន២៥៣បង្គន់។
លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យមើលស្ថានភាពផ្លូវជនបទចំនួន៥ខ្សែវែងៗរួមមានផ្លូវក្រាលគ្រោះក្រហម ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ផ្លូវគ្រោះក្រហម ឃុំ សឿ ស្រុកមង្គលបូរី ផ្លូវគ្រោះក្រហម ឃុំ ចង្ហា ស្រុកអូរជ្រៅ ផ្លូវក្រាលគ្រោះក្រហម សង្កាត់និមិត្តក្រុងប៉ោយប៉ែត និងផ្លូវក្រាលគ្រោះក្រហម+បេតុង ស្ថិតនៅឃុំនិមិត្តស្រុកអូរជ្រៅ គោលបំណងដើម្បីធ្វើការវាយតម្លៃនិងរៀបចំជួសជុល និងស្ដារឡើងវិញនាពេលខាងមុខផងដែរ៕
ដោយ ៖ វ៉ាន់ណាង
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន