ព័ត៌មានជាតិ
ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនជាស្ត្រីពីរនាក់ ដកហូតរថយន្ដទំនើបមួយគ្រឿង
កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីដោយលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីចំនួន០២នាក់ ដកហូតបានរថយន្តមួយគ្រឿង និងគ្រឿងញៀនចំនួន១៦កញ្ចប់ធំ ។

ប្រតិបត្តិការ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីទាំង០២នាក់ ខាងលើ ធ្វើឡើងនៅវេលាម៉ោង២៣ នឹង១៥នាទី រំលងអាធ្រាត្រឈានចូលថៃ្ងទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះរបស់ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃិន សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការនគរបាលខេត្តកំពង់ស្ពឺ ស្ថិតក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការនេះ កម្លាំងចម្រុះរកឃើញម្សៅក្រាមពណ៌ថ្លាសចំនួន ១៦កញ្ចប់ធំ សង្ស័យថា គ្រឿងញៀន និងឧបករណ៍ សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ដកហូតរថយន្តមួយគ្រឿង ម៉ាក FORD EV E REST សេរីឆ្នាំ២០២១ ពណ៌ស មានស្លាក លេខភ្នំពេញ 2BP-6979 ។

នគរបាលបានប្រាប់ឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀនខាងលើ ត្រូវបានឃាត់ខ្លួនរួមមានទី១- ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងទី២- ឈ្មោះ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
បច្ចុប្បន្ន កន្លែងកើតហេតុត្រូវបានហ៊ុមព័ទ្ធដើម្បីបន្តនិតិវិធី ចំណែកជនសង្ស័យទាំង០២នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៅរាជធានីភ្នំពេញ ដើម្បីចំណាត់ការបន្ដទៀត ៕
អត្ថបទ៖ ភួង រដ្ឋា

-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


