កូវីដ-១៩
ក្នុងចំណោមទណ្ឌិតជិត៤ម៉ឺននាក់ តើមានប៉ុន្មាននាក់កំពុងឈឺជំងឺកូវីដ-១៩?
មកដល់ពេលនេះ ទណ្ឌិតទូទាំងប្រទេសដែលកំពុងឈឺជំងឺកូវីដ-១៩ បានថយចុះច្រើន។ និយាយជារួម ក្នុងចំណោមទណ្ឌិតជិត៤ម៉ឺននាក់ គឺមានតែទណ្ឌិតមិនដល់ ២០នាក់ផង ដែលកំពុងឈឺ និងព្យាបាលជំងឺកូវីដ-១៩។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា បើគិតពីស្ថានភាពសុខភាពទូទៅរបស់ទណ្ឌិតដែលបានឈឺជំងឺកូវីដ-១៩ អត់មានអ្នកមានបញ្ហាអ្វីទេ។ ជាក់ស្ដែងករណីខ្លះដូចជានៅ សៀមរាប គឺនៅសល់ទណ្ឌិតក្រោម១០នាក់ដែលកំពុងព្យាបាល ដោយការពិនិត្យចុងក្រោយ គឺត្រូវធ្វើតេស្ដផ្ទៀងផ្ទាត់តាមម៉ាស៊ីន CPR។

លោក នុត សវនា មានប្រសាសន៍បន្តថា៖ “ឥឡូវនេះ បើនិយាយពីចំនួនទណ្ឌិតឈឺជំងឺកូវីដ-១៩ គឺសឹងតែអស់ទៅហើយ។ ក្នុងចំណោម ជិត៤ម៉ឺននាក់ មានតែទណ្ឌិតជាង១០នាក់ មិនដល់២០នាក់ កំពុងព្យាបាលជំងឺកូវីដ។ អ្នកទាំងហ្នឹង បានព្យាបាលជាហូរហែ រង់ចាំតែលទ្ធផលតាមម៉ាស៊ីន CPR ទេ ព្រោះតេស្តតាមឧបករណ៍តេស្តរហ័ស អត់ឃើញមានវិជ្ជមានទៀតទេ គ្រាន់តែតាមក្បួនដើម្បីឱ្យប្រាកដ ចុងក្រោយអ្នកជំងឺត្រូវធ្វើតេស្តតាមម៉ាស៊ីនធំ CPR។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ខាងលើនេះ បញ្ជាក់ទៀតថា ករណីទណ្ឌិតឈឺជំងឺកូវីដ-១៩ គឺមានតែអ្នកទើបចូលមកថ្មី ចំណែកអ្នកចាស់បានទទួលវ៉ាក់សាំង ហើយអ្នកធ្លាប់កើតហើយ ក៏លែងអីទៅ។
លោក នុត សវនា មានប្រសាសន៍បន្តថា៖ “ឥឡូវយើងមានការយល់ដឹង និងប្រុងប្រយ័ត្នរឿងបង្ការជំងឺកូវីដ-១៩នេះ គឺកម្រមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងពន្ធនាគារទៀតណាស់ បើមាន គឺមានតែអ្នកចូលថ្មី ហើយមន្ត្រីពន្ធនាគារធ្វើចត្តាឡីស័កទៅ ធ្វើតេស្តទៀត បើឃើញវិជ្ជមាន គឺព្យាបាល”។

លោក នុត សវនា លើកឡើងថា លទ្ធផលជោគជ័យមិនមានការផ្ទុះជំងឺកូវីដក្នុងពន្ធនាគារនៅទូទាំងប្រទេសជាបន្តទៀតនេះ ដោយសារការយកចិត្តទុកដាក់របស់មន្ត្រីពន្ធនាគារក្នុងការបង្ការ និងទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។
លោក បញ្ជាក់ថា៖ “មន្ត្រីយើង និយាយទៅគាត់ធ្វើការនឿយហត់ ស៊ូអត់ទៅផ្ទះ នៅតែក្នុងបន្ទាយ អ៊ីចឹងប៉ុន្មានខែជិត១ឆ្នាំហ្នឹង គ្នាអត់បានទៅផ្ទះទេ។ អ្នកខ្លះទៅផ្ទុះបុណ្យចូលឆ្នាំបុណ្យភ្ជុំអីហ្នឹង គឺដាក់វេនគ្នាទៅទេ។ ទៅហើយ ពេលមកវិញត្រូវធ្វើតេស្តរហ័សហើយ ធ្វើចត្តាឡីស័កទៀត នៅក្នុងបន្ទាយហ្នឹង”។
គួរបញ្ជាក់ថា បន្ទាប់ពីមានផ្ទុះព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ចូលសហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១នេះ នៅតាមពន្ធនាគារក៏ទទួលរងឥទ្ធិពលនៃការឆ្លងរាលដាលនោះ។ ដោយកាលនៅដើមខែមិថុនា កន្លងទៅនេះ ពន្ធនាគារដែលផ្ទុះការឆ្លងខ្លាំងមានដូចជា មណ្ឌលអប់រំកែប្រែទី១ “ម១” មណ្ឌលអប់រំកែប្រែទី២ “ម២” ពន្ធនាគារភ្នំពេញ “PJ” ពន្ធនាគារខេត្តកណ្ដាល និងពន្ធនាគារខេត្តព្រះសីហនុ និងរហូតទៅដល់ពន្ធនាគារនៅតាមបណ្ដាខេត្តមួយចំនួនទៀត រហូតមន្ត្រីពាក់ព័ន្ធ និងរដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់បន្ទាន់យ៉ាងម៉ឺងម៉ាត់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


