ព័ត៌មានជាតិ
ឃាត់រថយន្តសង្ស័យ ក្នុងស្រុកអារញ្ញ ឃើញពលករខ្មែរ ៧ នាក់ ដែលឆ្លងដែនខុសច្បាប់
ជនជាតិថៃម្នាក់ ដែលជាអ្នកបើកបររថយន្ត ព្យាយាមបើករត់គេចពីកម្លាំងសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន និងពលករខ្មែរចំនួន ៧ នាក់ ក៏ត្រូវបាននាំយកទៅសាកសួរដែរ ពាក់ព័ន្ធនឹងករណីលបឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ដើម្បីរកការងារធ្វើ។

ការឃាត់រថយន្តនេះគឺបានធ្វើឡើងនៅវេលាម៉ោង ៨ និង ៥០ នាទី ព្រឹក ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ ៣៤៨ ក្នុងឃុំណងស័ង្ខ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។
នៅមុនពេលប្រតិបត្តិការ គឺកម្លាំងតម្រួតនៃអធិការដ្ឋានស្រុកអារញ្ញ បានស្ទាក់ឃាត់រថយន្តមួយគ្រឿងបន្ទាប់ពីមានការសង្ស័យ ដោយរថយន្តនោះម៉ាក តូយូតា សូឡូណា ពណ៌មាស ពាក់ស្លាកលេខ បាងកក ៩០៣៩ ដែលកំពុងបោះពួយយ៉ាងលឿនក្នុងទិសដៅ ពីគោកខ្យូង ឆ្ពោះទៅអារញ្ញប្រាថេត។ នៅពេលឃើញសមត្ថកិច្ច ស្រាប់តែរថយន្តនោះបានបួងចង្កូតឆ្លងកាត់សួនពុះចែកទ្រូងផ្លូវបម្រុងត្រឡប់ក្រោយ បណ្តាលឲ្យជាប់នៅទីនោះតែម្តង។

ក្រោយពេលសមត្ថកិច្ចចូលពិនិត្យ គឺសង្កេតឃើញថា មានជនជាតិថៃម្នាក់ជាអ្នកបើកបរ ដោយឡែកនៅក្នុងរថយន្តមានពលករខ្មែរចំនួន ៧ នាក់ ក្នុងនោះស្រី ៣ នាក់ ដែលពួកគេបានជិះរថយន្តបម្រុងបន្តចូលទៅក្នុងទឹកដីថៃរកការងារធ្វើ។

បច្ចុប្បន្នអ្នកបើកបរដែលជាជនជាតិថៃ ត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តតាមផ្លូវច្បាប់ ដោយឡែកពលករខ្មែរទាំង ៧ នាក់ កំពុងត្រូវបានបញ្ជូនទៅអធិការដ្ឋាន ស្រុកអារញ្ញប្រាថេតដើម្បីសាកសួរបន្ត៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ