ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រ រកឃើញវីរុស កូវីដ-១៩ នៅក្នុងទឹកកាកសំណល់
ក្រុមការងារមួយមកពីទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្រ្តាលី បានទទួលជោគជ័យក្នុងការធ្វើតេស្ត ទឹកកាកសំណល់ពីយន្តហោះ ហោះហើរផ្លូវឆ្ងាយ ដើម្បីរកមើលមេរោគដែលបង្កឲ្យមានជំងឺកូវីដ-១៩។

នៅក្នុងការស្រាវជ្រាវមួយដែលបោះពុម្ពផ្សាយនៅថ្ងៃចន្ទទី១៨ខែតុលានេះ អង្គការស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្ម Commonwealth (CSIRO) បាននិយាយថា ខ្លួនបានរកឃើញដាននៃវីរុស SARS-CoV-2 នៅក្នុងសំណាកទឹកកាកសំណល់ពីជើងហោះហើរចំនួន ២៤ ក្នុងចំណោមជើងហោះហើរទាំង ៣៧ ដែលដឹកជនជាតិអូស្រ្តាលី វិលត្រឡប់មកពីចំណុចក្តៅនៃជំងឺកូវីដ-១៩។
អ្នកដំណើរមកពីបរទេស ដែលចង់ចូលអូស្រ្តាលី ត្រូវតែធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ម៉ោងបន្ទាប់ពីចេញដំណើរ។
ការរកឃើញរបស់ CSIRO បង្ហាញថា មេរោគកូវីដ អាចត្រូវបានគេរកឃើញនៅក្នុងទឹកកាកសំណល់មុនពេលអ្នកផ្ទុកបង្ហាញរោគសញ្ញា។

លោក Warish Ahmed អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ការធ្វើតេស្តទឹកកាកសំណល់អាចជាវិធីសាស្ត្រដ៏មានតម្លៃ ដើម្បីពិនិត្យរកកូវីដលើអ្នកដំណើរដែលចូលមក ស្របពេលអូស្ត្រាលីបើកប្រទេសឡើងវិញចំពោះពិភពលោក បន្ទាប់ពីបិទខ្ទប់រយៈពេល១៨ខែ។
លោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “វាផ្តល់នូវទិន្នន័យបន្ថែម ប្រសិនបើមានការយឺតយ៉ាវក្នុងការរកឃើញមេរោគនៅក្នុងសំណាកច្រមុះនិងបំពង់ក ហើយប្រសិនបើអ្នកដំណើរមិនទាន់បង្ហាញរោគសញ្ញា”។
“ការឃ្លាំមើលយ៉ាងឆាប់រហ័សលើទឹកកាកសំណល់នៅនឹងកន្លែង អាចមានប្រសិទ្ធភាពក្នុងការរកឃើញនិងតាមដានភ្នាក់ងារចម្លងរោគដទៃទៀត ដែលកំពុងចរាចរណ៍ទូទាំងពិភពលោកនិងផ្តល់ការជូនដំណឹងអំពីជំងឺរាតត្បាតនាពេលអនាគត”។

យោងតាម CSIRO បានអះអាងថា មនុស្សដែលឆ្លងមេរោគ អាចមានវីរុសជាប់នៅក្នុងលាមករបស់ពួកគេពី ២ ទៅ ៥ ថ្ងៃ មុនពេលចេញរោគសញ្ញា។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃចន្ទទី១៨ខែតុលានេះ ប្រទេសអូស្ត្រាលី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន ២,១៨៥ នាក់និងស្លាប់ចំនួន ១២ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ កាកសំណល់មានជាប់វីរុសកូវីដ មិនត្រូវបោះចោល ឬដុតផ្តេសផ្តាសនោះទេ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


