ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តរតនគិរី ជំរុញឱ្យអ្នកផ្តល់សេវាសាធារណៈ និងឯកជន គ្រប់គ្រងសំណល់វេជ្ជសាស្ត្រឱ្យបានល្អ
លោកវេជ្ជបណ្ឌិត ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ជំរុញដល់មន្ត្រីសុខាភិបាលតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងសេវាឯកជននៅទូទាំងខេត្ត ធ្វើយ៉ាងណាទុកដាក់ និងគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រឱ្យបានល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកប្រធានមន្ទីរ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ ពីសេវាថែរទាំសុខភាពជាមួយសេវាសុខាភិបាលសាធារណៈ និងឯកជនក្នុងខេត្តរតនគិរី ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងចូលរួមពីសេវាឯកជន មណ្ឌលសុខភាពទូទាំងខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់។
លោកវេជ្ជបណ្ឌិត ជា សានិត បន្តថា សំណល់វិជ្ជសាស្ត្រ គឺជាសំណល់ដែលអាចបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិតមនុស្សសត្វ និងរុក្ខជាតិ ពោលគឺវាបង្ករឱ្យមានការពុល ការចម្លងមេរោគ ការរាតត្បាតនៃជំងឺផ្សេងៗ ប្រសិនបើគ្មានការគ្រប់គ្រង និងបង្ការទុកជាមុន។ ដូច្នេះហើយការទុកដាក់សំណល់វេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពកង្វក់ និងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស សត្វ និងបរិស្ថាន។

ចំណែក លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តខេត្តត្បូងឃ្មុំ បានលើកឡើងពីបទពិសោធន៍ចំពោះការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រក្នុងខេត្តត្បូងឃ្មុំ ប្រកបប្រសិទ្ធភាព និងភាពជោគជ័យជាមួយការប្រមូលសំរាម កាកសំណល់វេជ្ជសាស្ត្រ ជាមួយសេវាសាធារណៈ និងឯកជន ជូនអង្គប្រជុំបានជ្រាប និងបទពិសោធន៍សម្រាប់យកទៅអនុវត្តផងដែរ។ លោកបន្តថា ឥទ្ធិពលនៃការប៉ះពាល់ដល់សុខភាព និងបរិស្ថាន បណ្ដាលមកពីកង្វះខាតក្នុងការគ្រប់គ្រង់សំណល់ ពីសេវាថែទាំសុខភាព រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានរៀបចំប្រកាសមួយ កាលពីខែកក្ដដា ឆ្នាំ២០០៨ ដើម្បីពង្រឹងនិយ័តកម្មនៃការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាព។
សូមបញ្ជក់ថា គោលបំណងនៃកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តដែលក្រុមហ៊ុន ប៊ុនលាង លី គ្លូប៊ល បានចុះផ្សព្វផ្សាយ នាពេលនេះ ចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសុខភាព មនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាននៅកម្ពុជា ទើបក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល បានសម្រេចចិត្តដាក់ទុនវិនិយោគលើកាប្រមូលដឹកជញ្ជូន និងធ្វើប្រព្រឹត្តកម្មសំណល់វេជ្ជសាសស្ត្រ៕





អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


