វប្បធម៌ ជំនឿ
ដើមកំណើតនៃពិធីបុណ្យ Halloween ដែលល្បីល្បាញពាសពេញពិភពលោក
បុណ្យ Halloween ជាបុណ្យខ្មោចដ៏ល្បីល្បាញនៅប៉ែកអឺរ៉ុប និងត្រូវបានប្រជាជាតិនានាស្ទើរពាសពេញលើលោក ចូលរួមប្រារព្ធពិធីនេះនៅថ្ងៃទី ៣១ ខែតុលា ជារៀងរាល់ឆ្នាំ។

ពាក្យ Halloween មានប្រភពមកពីសាសនាគ្រឹស្ត ក្នុងកំលុងឆ្នាំ ១៩៧៥ វាមកពីពាក្យថា Hallowe’en ដោយពាក្យពេញហៅថា Hallowed evening ឬ Holy envening មានន័យថា ពេលល្ងាចដ៏អស្ចារ្យ ឬល្ងាចបរិសុទ្ធ។

បុណ្យ Halloween ទទួលឥទ្ធិពលពីជនជាតិដើម Celtic ដែលត្រូវបានគេប្រារព្ធឡើងដំបូងបំផុត ដើម្បីអបអរពិធីបញ្ចប់ការប្រមូលផលរបស់ជនជាតិនេះ ដែលជាទឹកដីនៅអៀរឡង់ និងស្កុតឡែនបច្ចុប្បន្ន។
ជនជាតិដើម Celtic ចាត់ទុកបុណ្យនេះ ជាថ្ងៃឈប់សម្រាកដ៏ធំសម្រាប់ពួកគេ ព្រោះវាថ្ងៃដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ហើយគេជឿថា នៅយប់ថ្ងៃទី ៣១ តុលា គឺជាពេលវេលាមួយដែលមនុស្សរស់ និងមនុស្សស្លាប់ភ្ជាប់ទំនាក់ទំនងជាមួយគ្នា។

នៅក្នុងចំណោមគ្រឹស្តបរិស័ទ និកាយតូលិក ដើមឡើយបុណ្យនេះហៅថា All Saints Day ឬហៅថា All Hallows’ evening ដែលវាជាថ្ងៃបរិសុទ្ធពិសេសមួយដើម្បីគោរពដល់ពួកបរិសុទ្ធ និងមនុស្សផ្សេងទៀតដែលបានស្លាប់ក្នុងសាសនារបស់ពួកគេ។ ប្រហែល ១០០០ឆ្នាំមុន បុណ្យនេះត្រូវបានគ្រឹស្តសាសនិកប្រាព្ធនាថ្ងៃទី ១ ខែវិច្ឆិកា។ អំឡុងឆ្នាំ ១៥៥៦ បុណ្យ All Hallows ត្រូវបានហៅថា Hallows Eve ហើយក្រោយៗមកទៀតគេហៅកាត់ថា Halloween ដូចសព្វថ្ងៃនេះ។

ដោយឡែកជំនឿនៅប៉ែកអឺរ៉ុបវិញ គេជឿថា ថ្ងៃបុណ្យ Halloween នឹងមានវិញ្ញាណមនុស្សស្លាប់មកលេងនៅលើឋានមនុស្សរស់។ ដោយសារភ័យខ្លាចវិញ្ញាណអាក្រក់អាចនឹងបង្កឲ្យមានការឈឺចាប់ដល់ពួកគេ ទើបនៅយប់នៃពិធីបុណ្យ មនុស្សម្នាតុបតែងខ្លួន ព្រមទាំងស្លៀកពាក់ឱ្យមើលទៅដូចខ្មោច បិសាច ឬសត្វចម្លែកអាក្រក់ៗ ដើម្បីឱ្យវិញ្ញាណទាំងនោះគិតថាពួកអ្នកនៅរស់ជាគ្នាឯង។
បច្ចុប្បន្ន បុណ្យ Halloween មិនបានចាត់ទុកជាបុណ្យសាសនាទេ តែវាជាឈប់ថ្ងៃសម្រាកសម្រាប់កម្សាន្តសប្បាយជាមួយមិត្តភក្តិ និងបងប្អូន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wikipedia
ចុចអាន៖ ជំនឿទាំង ៧ ប្រជាជនវៀតណាមធ្វើតាមតាំងពីបុរាណ រហូតដល់សព្វថ្ងៃ
ចុចអាន៖ មីយ៉ាន់ម៉ា តែងហាមកូនចៅធ្វើរឿងទាំងនេះ ពេលនៅផ្ទះ ព្រោះខ្លាចគ្រោះធ្ងន់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


