Connect with us

ព័ត៌មានជាតិ

ស្ថានភាពជំនន់ទឹកភ្ញៀងនៅស្រុកកោះញែក បានស្រកទៅវិញស្ទើរទាំងស្រុង

បានផុស

នៅ

លោក ឌឹម នី អភិបាលស្រុកកោះញែក នៃខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ដល់ឃុំចំនួន៥ នៅក្នុងស្រុកកោះញែក បណ្តាលឱ្យទឹកលិចផ្លូវ និងស្ពានមួយចំនួនធំក្នុងរយៈពេលខ្លី។

លោកបានបន្តថា រហូតមកទល់ពេលនេះជំនន់ទឹកភ្លៀងបានស្រកទៅវិញស្ទើរតែទាំងស្រុង ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ស្ពាន និង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកកោះញែក នៅរសៀលថ្ងៃទី១៩ ខែតុលានេះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា រដូវនេះជារដូវវស្សា គួបផ្សំជាមួយនឹងឥទ្ធិពលព្យុះផងនោះ បានធ្វើឱ្យឃុំមួយចំនួនតាមបណ្ដាស្រុកត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងនោះស្រុកកោះញែករងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវ ស្ពានមួយចំនួនត្រូវទឹកជន់លិច ដែលឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាក។

លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ លោក ថង សាវុន បានស្នើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យខិតខំបង្កបង្កើនផលពិសេសដំណាំស្រូវ បន្ទាប់ពីទឹកស្រកទៅវិញ និងត្រូវដាំបន្លែបង្ការគ្រប់មុខ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

មីយ៉ាន់ម៉ា កាន់ទុក្ខមួយសប្តាហ៍ ខណៈរកឃើញមនុស្សស្លាប់ដោយរញ្ជួយដី ច្រើនឡើងៗ

ស្រុកបាទី
សន្តិសុខសង្គម៣ នាទីutes មុន

នគរបាលស្រុកបាទី បង្ក្រាបក្រុមគ្រឿង​ញៀន​១៥​នាក់ ដកហូតអាវុធខ្លី២ដើម និងសម្ភារៈមួយចំនួន

ព័ត៌មានជាតិ១៤ នាទីutes មុន

រាជរដ្ឋាភិបាល លើកលែងតម្លៃសេវាចេញ-ចូល ថៃ តាមច្រកទ្វារព្រំដែន សម្រាប់ពលករខ្មែរត្រលប់មកស្រុកពេលបុណ្យចូលឆ្នាំថ្មី

កីឡា២៨ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ៣០ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

Sokha Hotels

ព័ត៌មានពេញនិយម