ព័ត៌មានអន្ដរជាតិ
Bill Gates ជះលុយ ១២០លានដុល្លារ ទិញថ្នាំព្យាបាលកូវីដ ចែកជូនប្រទេសកំពុងអភិវឌ្ឍន៍
មូលនិធិ Bill and Melinda Gates បានប្រកាសថា ខ្លួននឹងចំណាយទឹកប្រាក់ ១២០ លានដុល្លារអាមេរិក ដើម្បីទិញថ្នាំគ្រាប់ប្រឆាំងកូវីដថ្មី ចែកជូនបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
នៅក្នុងការសាកល្បង ថ្នាំប្រឆាំងវីរុសឈ្មោះ Molnupiravir ដែលបង្កើតឡើងដោយក្រុមហ៊ុន Merck & Co បានបង្ហាញលទ្ធផលគាប់ប្រសើរក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យនិងការស្លាប់ដោយសារមេរោគកូវីដ-១៩ ហើយអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ នៅផ្នែកខ្លះនៃពិភពលោកដែលមានលទ្ធភាពទទួលបានវ៉ាក់សាំងតិចតួច។
មូលនិធិ Gates និយាយថា ការផ្តល់មូលនិធិរបស់ខ្លួន ក៏មានបំណងជួយរៀបចំបទប្បញ្ញត្តិ ការដឹកជញ្ជូននិងវិធីផ្សេងទៀត ដើម្បីធ្វើឲ្យថ្នាំនេះអាចឲ្យគ្រប់គ្នាទទួលបានកាន់តែទូលំទូលាយផងដែរ។
Merck បានផ្តល់អាជ្ញាប័ណ្ណថ្នាំនេះ ដល់ក្រុមហ៊ុនផលិតទូទៅនៅក្នុងប្រទេសនានាដូចជាឥណ្ឌាជាដើម ដើម្បីចែកចាយថ្នាំនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។
លោកស្រី Melinda Gates បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយមូលនិធិនេះថា “ដើម្បីបញ្ចប់ជំងឺរាតត្បាតនេះ យើងត្រូវធានាថា មនុស្សគ្រប់រូបមិនថាពួកគេរស់នៅទីណានោះទេ គឺមានលទ្ធភាពទទួលបានផលិតផលសុខភាពដែលអាចសង្គ្រោះជីវិត”។
ទោះយ៉ាងណា ភាពអយុត្តិធម៌គឺថា ប្រទេសដែលមានប្រាក់ចំណូលទាប ត្រូវរង់ចាំអ្វីៗគ្រប់យ៉ាង ចាប់ពីឧបករណ៍ការពារផ្ទាល់ខ្លួនរហូតដល់វ៉ាក់សាំង។ នោះគឺមិនអាចទទួលយកបានឡើយ។
ការប្តេជ្ញាចិត្តនៅថ្ងៃនេះនឹងធានាថា មនុស្សកាន់តែច្រើននៅក្នុងប្រទេសកាន់តែច្រើន អាចទទួលបានថ្នាំ Molnupiravir ប៉ុន្តែវាមិនមែនជាទីបញ្ចប់នៃរឿងនេះទេ យើងត្រូវការម្ចាស់ជំនួយផ្សេងទៀតរួមទាំងមូលនិធិនិងរដ្ឋាភិបាលផងដែរ ដើម្បីធ្វើសកម្មភាព។
ចំណែកលោក Bill Gates បាននិយាយថា “ក្រុមហ៊ុន Merck បានចាត់វិធានការសំខាន់ៗដើម្បីធ្វើឲ្យថ្នាំនេះ អាចប្រើបានជាការព្យាបាលជំងឺកូវីដ-១៩ រួមទាំងការចរចាអាជ្ញាប័ណ្ណជាមួយក្រុមហ៊ុនផលិតឱសថដើម្បីបង្កើនការផ្គត់ផ្គង់ផងដែរ។ យើងរីករាយសហការជាមួយកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីធានាឲ្យបាននូវលទ្ធភាពទទួលបានថ្នាំនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប”។
ការធ្វើឲ្យថ្នាំសង្គ្រោះជីវិតបែបនេះទទួលបានដល់មនុស្សគ្រប់គ្នាដែលត្រូវការ គឺជាអ្វីដែលចាំបាច់ដើម្បីបញ្ចប់ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតនិងបើកផ្លូវឆ្ពោះទៅរកការស្តារឡើងវិញ។
គួរបញ្ជាក់ថា ដោយសារតែថ្នាំនេះមិនអាចជំនួសវ៉ាក់សាំងបាន ព្រោះវាមិនមែនការពារការឆ្លងមេរោគនោះ, ថ្នាំនេះ អាចផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកថែទាំសុខភាពនៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប។
នេះអាចមានសារៈសំខាន់ជាពិសេសនៅក្នុងបណ្តាប្រទេសអាហ្វ្រិក ដែលប្រជាជននៅទ្វីបនេះតិចជាង ៨ ភាគរយប៉ុណ្ណោះ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ថ្នាំ Molnupiravir មានប្រសិទ្ធភាពខ្ពស់បំផុតព្យាបាលកូវីដ បើធ្វើតាមលក្ខខណ្ឌនេះ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ