ព័ត៌មានអន្ដរជាតិ
នៅ UN ស្ត្រីអាហ្វហ្គានីស្ថានមួយក្រុមអំពាវនាវមិនឲ្យតាលីបង់មានអាសនៈ
ស្ត្រីអាហ្វហ្គានីស្ថានមួយក្រុមបានជំរុញឲ្យអង្គការសហប្រជាជាតិ (UN) បិទមិនឲ្យតាលីបង់មានអាសនៈឡើយ ដោយបានអំពាវនាវឲ្យមានតំណាងកាន់តែប្រសើរសម្រាប់ប្រទេសរបស់ពួកគេកំឡុងពេលដំណើរទស្សនកិច្ចមួយទៅកាន់ទីស្នាក់ការរបស់ UN នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា។
ស្ត្រីអាហ្វហ្គានីស្ថានដែលជាអតីតអ្នកនយោបាយ និងជាអ្នកចរចាសន្តិភាព អ្នកស្រី Fawzia Koofi បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្រុងញ៉ូវយ៉កថា ៖«វាសាមញ្ញណាស់។ UN ត្រូវការផ្តល់អាសនៈនោះទៅនរណាម្នាក់ដែលគោរពសិទ្ធិមនុស្សគ្រប់គ្នានៅអាហ្វហ្គានីស្ថាន»។

អ្នកស្រីនិយាយពីស្ត្រីអាហ្វហ្គានីស្ថានថា ៖«យើងបាននិយាយច្រើនណាស់មកហើយ តែគេមិនស្តាប់យើងទេ។ ជំនួយ លុយ ការទទួលស្គាល់ ទាំងអស់នេះសុទ្ធតែអានុភាពដែលពិភពលោកគួរប្រើសម្រាប់ការដាក់បញ្ចូល សម្រាប់ការគោរពសិទ្ធិស្ត្រី សម្រាប់ការគោរពសិទ្ធិអ្នករាល់គ្នា»។
ចូលរួមជាមួយអ្នកស្រី Koofi ក្នុងការអំពាវនាវនេះ មានអតីតអ្នកនយោបាយអ្នកស្រី Naheed Fareed, អតីតការទូតអ្នកស្រី Asila Wardak និងអតីតអ្នកសារព័ត៌មានអ្នកស្រី Anisa Shaheed។
«នៅពេលតាលីបង់កាន់កាប់អាហ្វហ្គានីស្ថាន ពួកគេនិយាយថា ពួកគេនឹងអនុញ្ញាតឲ្យស្ត្រីបន្តទៅធ្វើការ ទៅសាលារៀន តែពួកគេមិនបានគោរពពាក្យសន្យាទេ»។ អ្នកស្រីបានបញ្ជាក់។
ចាប់តាំងពីក្តោបអំណាចកាលពីពាក់កណ្តាលខែសីហាមក មេដឹកនាំតាលីបង់បានប្តេជ្ញាគោរពសិទ្ធិស្ត្រីដោយអនុលោមតាមច្បាប់ឥស្លាម ឬ sharia។ ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់លើកមុនពីឆ្នាំ១៩៩៦ដល់២០០១ ស្ត្រីមិនអាចទៅធ្វើការបានទេ ហើយក្មេងស្រីហាមទៅរៀនដែរ។ ស្ត្រីត្រូវស្លៀកពាក់ជិតខ្លួនតាំងពីក្បាលរហូតដល់ចុងជើង ហើយរាល់ពេលចេញក្រៅត្រូវមានសាច់ញាតិជាបុរសទៅជាមួយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន