សេដ្ឋកិច្ច
ធនាគារកណ្ដាល ថៃ បន្ថយច្បាប់ប្រាក់កម្ចីទិញផ្ទះពីបង់ពេញ ១០០ ភាគរយមកត្រឹម ៧០ ទៅ ៩០ ភាគរយ
ធនាគារកណ្តាលរបស់ប្រទេសថៃបានបន្ធូរបន្ថយច្បាប់ស្តីពីប្រាក់កម្ចីទិញផ្ទះដើម្បីជំរុញវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ។

មន្រ្តីបាននិយាយថា ដែនកំណត់សមាមាត្រប្រាក់កម្ចីត្រូវបានដកចេញពី ១០០ ភាគរយមក ៧០ ទៅ ៩០ ភាគរយរហូតដល់ចុងឆ្នាំ ២០២២ ដើម្បីបង្កើនសកម្មភាពនៅក្នុងវិស័យអចលនទ្រព្យ ដែលនឹងចំណាយពេលច្រើនឆ្នាំដើម្បីស្តារឡើងវិញ ។
លោកស្រី Roong Mallikamas ជំនួយការទេសាភិបាលធនាគារថៃ (BOT) បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ភាពមិនប្រាកដប្រជានៅតែខ្ពស់ ហើយវិស័យមួយចំនួននៅតែមានភាពផុយស្រួយ ដូច្នេះវិធានការនានាត្រូវបានណែនាំដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើនការងារ” ។

លោកស្រីបាននិយាយថា វិធានការនេះគឺសម្រាប់កិច្ចសន្យាប្រាក់កម្ចីទិញផ្ទះទាំងអស់ រួមទាំងការផ្តល់ហិរញ្ញប្បទានឡើងវិញ ខណៈពេលដែលមានសញ្ញាតិចតួចនៃការរំពឹងទុកថា វិស័យនេះនឹងងើបឡើងវិញ ។
ចំណែកលោក Don Nakornthab អគ្គនាយកជាន់ខ្ពស់ BOT បាននិយាយថា វិស័យអចលនទ្រព្យមានប្រហែល ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ថៃ និងមានបុគ្គលិកចំនួន ២.៨ លាននាក់ ។

ទន្ទឹមនោះ BOT បានព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប ០.៧ ភាគរយនៅឆ្នាំនេះ និង ៣.៩ ភាគរយនៅឆ្នាំ ២០២២ បន្ទាប់ពីធ្លាក់ចុះ ៦.១ ភាគរយកាលពីឆ្នាំមុន ។
លោក Don បាននិយាយថា សេដ្ឋកិច្ចធំទី ២ របស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេរំពឹងថានឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញនៅដើមឆ្នាំ ២០២៣ ប៉ុន្តែវិស័យអចលនទ្រព្យនឹងចំណាយពេលយូរជាងនេះដើម្បីធ្វើឲ្យមានលក្ខណៈធម្មតា ក្រោយជួបរោគរាតត្បាតកូវីដ ១៩ ។

លោក Don បាននិយាយទៀតថាការបន្ធូរបន្ថយច្បាប់រួមជាមួយវិធានការបន្ថែមណាមួយត្រូវបានគេរំពឹងថា នឹងបង្កើនប្រាក់កម្ចីទិញផ្ទះប្រហែល ៥០ ពាន់លានបាត (១.៥ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ខណៈក្រសួងហិរញ្ញវត្ថុក៏កំពុងពិចារណា ពង្រីកវិធានការអចលនទ្រព្យមួយចំនួនដើម្បីជួយដល់វិស័យនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ទេសចរខ្មែរ ទៅ ថៃ មិនចាំបាច់ធ្វើចត្តាឡីស័កទេ បើបំពេញតាមលក្ខខណ្ឌទាំងនេះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


