ព័ត៌មានជាតិ
បេតិកភណ្ឌ មានជីវិត គឺជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ប្រជាជន ទូទៅ
អំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ឱកាសយ៉ាងច្រើន ក្នុងការកែលំអបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងរមណីយដ្ឋានអង្គរ ខណៈដែលស្ងាត់ភ្ញៀវទៅទស្សនា។ ថ្នាក់ដឹកនាំស្ថាប័ននេះ លើកឡើងថា រមណីយដ្ឋានអង្គរ នឹងផ្លាស់ប្ដូរការទទួលភ្ញៀវទេសចរ ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីពេលថ្មីៗនេះថា កាលពីមុនមានជំងឺកូវីដ-១៩ គឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ រមណីយដ្ឋានអង្គរ ទទួលបានទេសចរច្រើនលើសលប់ ប្រមាណ៥ទៅ៦លាននាក់ ទាំងទេសចរក្នុងស្រុក និងក្រៅប្រទេស ប៉ុន្ដែភ្ញៀវទេសចរភាគច្រើន សម្រុកចូលទស្សនាតែប្រាសាទធំៗ តែ២ ទៅ៣ប៉ុណ្ណោះ គឺមានអង្គរវត្ត បាយ័ន្ត និងតាព្រហ្ម។ ដោយឡែកប្រាសាទផ្សេងៗទៀត ត្រូវបានរំលង។ លោក បានបន្ដថា ជំងឺកូវីដ-១៩ បានក្លាយជាឱកាសល្អមួយ សម្រាប់ការសិក្សាពីលំហូរភ្ញៀវទេសចរ ក្នុងការរៀបចំពីរបៀប ចំលំហូរភ្ញៀវដើរតាមប្រាសាទសារជាថ្មី ដោយមិនឱ្យទេសចរទាំងនោះ ដើរស្រេចតែចិត្តចង់របស់ពួកគេនោះទេ។

តាមការពន្យល់របស់ឯកឧត្ដម ហង់ ពៅ ថា ការចូលទស្សនាតែប្រាសាទមួយៗដូច្នេះ ធ្វើឱ្យបរិវេណប្រាសាទតូចចង្អៀត និងការចូលទស្សនាមិនបានគ្រប់ជ្រុងជ្រោយ ព្រមទាំងមិនយល់ពីអត្ថន័យ នៃសិល្បៈ និងវប្បធម៌ ក្នុងប្រាសាទនោះទេ។ ឯកឧត្ដម បន្តទៀតថា បើភ្ញៀវទេសចរដែលបានទស្សនា យកចិត្តទុកដាក់ ដោយមិនមានការរំខានពីអ្នកដទៃ ពួកគាត់អាចយល់ពីវប្បធម៌ពិតរបស់ខ្មែរ ហើយមានពេលវេលាឱ្យខ្លួនគាត់រីករាយជាមួយស្នាដៃទាំងនោះ មានន័យថា យើងបានផ្តល់គម្លាត និងភាពស្ងាត់ស្ងៀមដែលយើងកំពុងរៀបចំឱ្យភ្ញៀវទស្សនាអង្គរច្រើនដូចឆ្នាំ២០១៨ ឬលើសជាងឆ្នាំនោះ។
ផែនការរបស់អាជ្ញាធរជាតិអប្សរា គឺភ្ញៀវទេសចរ មិនអនុញ្ញាតឱ្យគាត់ទៅមួយកន្លែងទេ ហើយក្រុមហ៊ុនឯកជន ឬមគ្គុទ្ទេសក៏ គាត់ត្រូវដឹងថា ផែនការភ្ញៀវគាត់ត្រូវយកទៅណា យើងអាចប្រាប់គាត់ថា ម៉ោងនេះ មិនគួរនាំភ្ញៀវមកអង្គរវត្ដទេ គួរតែទៅប្រាសាទនោះវិញ ដែលការរៀបចំនេះ នឹងត្រៀមខ្លួនក្នុងការស្វាគមន៍ភ្ញៀវទេសចរ ក្រោយចប់កូវីដ-១៩ ។ ផែនការគ្រប់គ្រងភ្ញៀវទេសចររបស់អាជ្ញាធរជាតិអប្សរា គឺបានគិតគូរតាំងពីឆ្នាំ២០១០ មកម្ល៉េះ។

បើតាមឯកឧត្ដម ហង់ ពៅ ការរៀបចំដំណើរទេសចររបៀបថ្មី គឺចង់ឱ្យភ្ញៀវទេសចរមានបទពិសោធន៍ ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដឹងពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ផ្សេងៗ របស់អ្នកស្រុកអង្គរ និងបានយល់ពីបេតិកភណ្ឌមានជីវិត។ លោកបញ្ជាក់ថា បេតិកភណ្ឌមានជីវិត គឺជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ប្រជាជនទាំងនោះហើយ ដែលធ្វើឱ្យអង្គរក្លាយជាបេតិកភណ្ឌមួយដែលមានជីវិត និងត្រូវការថែរក្សាជានិរន្តតទៅ៕
អត្ថបទ៖ គឿនវេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



