ព័ត៌មានអន្ដរជាតិ
Facebook ចំណេញបាន៩ប៊ីលានដុល្លារ ទោះមានរឿងអាស្រូវ
បណ្តាញទំនាក់ទំនងសង្គមយក្ស Facebook ទទួលបានប្រាក់ចំណេញចំនួន៩ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល៣ខែគិតត្រឹមខែកញ្ញា ដោយខ្ពស់ជាងកាលពីឆ្នាំមុនបាន៧.៨ប៊ីលានដុល្លារអាមរតិក។
ទោះបីជាយ៉ាងណា Facebook បានទទួលរងការវាយប្រហារដោយការធ្វើបច្ចុប្បន្នភាពឯកជនភាពថ្មីចំពោះប្រព័ន្ធប្រតិបត្តិការ iOS 14 របស់ Apple ដែលបានធ្វើឲ្យពិបាកសម្រាប់ម៉ាកយីហោដើម្បីកំណត់គោលដៅពាណិជ្ជកម្មទៅកាន់អ្នកប្រើប្រាស់ជាក់លាក់។

វាបានកើតឡើងចំពេលមានការអះអាងជាថ្មីនៃអាកប្បកិរិយាគអសីលធម៌ដែលត្រូវបានធ្វើឡើងដោយអតីតបុគ្គលិកម្នាក់។ អតីតបុគ្គល ស្ត្រីឈ្មោះ Frances Haugen បានបញ្ចេញឯកសារសម្ងាត់ទៅកាន់អ្នកកាសែតដោយចោទប្រកាន់ថា Facebook រកប្រាក់ចំណេញមុនពេលសុវត្ថិភាពអ្នកប្រើប្រាស់។
បណ្តាញសារព័ត៌មានជាច្រើនបានផ្សាយពីឯកសារទាំងនោះដោយបង្ហាញថា Facebook តែងតែបរាជ័យក្នុងការគ្រប់គ្រងមាតិកាដែលនិយាយពីពាក្យសំដីអសុរោះ និងការជួញដូរផ្លូវភេទនៅខាងក្រៅសហរដ្ឋអាមេរិក។
ក្នុងរយៈពេល១២ខែដល់ថ្ងៃទី៣០ ខែកញ្ញា បណ្តាញសារព័ត៌មានយក្សនេះបាននិយាយថា អ្នកប្រើប្រាស់ផ្អែកតាមប្រចាំខែបានកើនឡើង៦%ទៅដល់ចំនួន២.៩១ប៊ីលាននាក់។
Facebook បាននិយាយថា ការធ្វើបច្ចុប្បន្នភាពឯកជនភាពនឹងជះឥទ្ធិពលលើពាណិជ្ជកម្មឌីជីថលនៅត្រីមាសចុងក្រោយឆ្នាំនេះ ប៉ុន្តែខ្លួនរំពឹងទុកមានការសម្របសម្រួលឲ្យមានការប្រែប្រួលតាមពេលវេលា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


