ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Sputnik V សុទ្ធតែមានប្រសិទ្ធភាព លើក្រុមអាយុដែលបានកំណត់
លោក Alexander Gintsburg ប្រធានវិទ្យាស្ថានស្រាវជ្រាវ Gamaleya ដែលបង្កើតវ៉ាក់សាំងនេះ បាននិយាយថា Sputnik V ដែលផលិតដោយ រុស្ស៊ី បានបង្ហាញថា មានប្រសិទ្ធភាពស្មើគ្នា សម្រាប់ក្រុមអាយុរបស់មនុស្ស ដែលបានកំណត់ទុក។

លោក Gintsburg បានប្រាប់កម្មវិធី SolovyovLive នៅលើ YouTube ថា “Sputnik V បានបង្ហាញកម្រិតដូចគ្នា នៃប្រសិទ្ធភាពក្នុងគ្រប់ក្រុមអាយុបានកំណត់។
ដោយឡែក រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Murashko បានធ្លាប់មានប្រសាសន៍ថា វ៉ាក់សាំង Sputnik V ត្រូវបានចាត់ទុកថា មានសុវត្ថិភាព និងមានប្រសិទ្ធភាព ជាពិសេសសម្រាប់មនុស្សចាស់ ពោលវាបង្ហាញប្រសិទ្ធភាពការពារកូវីដជាង ៩០ ភាគរយ ចំពោះបុគ្គលដែលមានអាយុលើសពី ៦០ ឆ្នាំ។
ទន្ទឹមនោះ អ្នកឯកទេសខាងមេរោគបានកត់សម្គាល់ថា Sputnik V ប្រកបដោយគុណភាព វ៉ាដាច់វ៉ាក់សាំងកូវីដផ្សេងទៀតផងដែរ។
លោក Gintsburg បានកត់សម្គាល់ថា “ក្នុងចំណោមវ៉ាក់សាំងពី ៤ ទៅ ៦ នោះ ដែលបានចរាចរយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក Sputnik V ទំនងជាជាប់ចំណាត់ថ្នាក់ទី ១ ទាក់ទងនឹងគុណភាពរបស់វា” ។

មន្ត្រីរូបនេះបានបន្ថែមទៀតថា “ឥទ្ធិពលនៃវ៉ាក់សាំងនេះ នឹងមានរយៈពេលយូរណាស់។ យើងសង្ឃឹមថា ២ ឆ្នាំ និងច្រើនជាងនេះ ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាយុប៉ុន្មានទើបអាចចាក់វ៉ាក់សាំង Sputnik V ដែល កម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់
ចុចអាន៖ដឹងឲ្យហើយ ពីផលរំខានខ្លះៗនៃវ៉ាក់សាំង Sputnik V របស់ រុស្សី ដើម្បីត្រៀមខ្លួនទុកមុន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


