សុខភាព
ចង់ឱ្យកូនមានអង់ទីគ័រខ្លាំង ដាច់ខាតកុំឱ្យញ៉ាំអាហារ ៣ប្រភេទនេះ ក្រោយចាក់វ៉ាក់សាំង Sinovac
ក្រោយនាំកុមារទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវបម្រុងប្រយ័ត្នចំពោះរបបអាហាររបស់ពួកគេ ដើម្បីជួយជំរុញប្រព័ន្ធភាពស៊ាំរឹង ឆាប់បណ្ដុះអង់ទីគ័រការពារសុខភាព។

ថ្វីត្បិតក្មេងៗមិនមានត្រណមលើគ្រឿងស្រវឹង ឬបារី ប៉ុន្តែមិនមែនមានន័យថា ពួកគេអាចបរិភោគអាហារគ្រប់សព្វបាននោះទេ។ ក្មេងៗអាយុ ៥ឆ្នាំ ដែលទើបចាក់វ៉ាក់សាំង Sinovac ថ្មីៗ ក៏មានអាហារ និងភេសជ្ជៈប៉ុន្មានមុខគួរចៀស ដើម្បីជួយជំរុញប្រសិទ្ធភាពវ៉ាក់សាំងឱ្យខ្លាំងក្លាដូចមនុស្សពេញវ័យដែរ។
១. ភេសជ្ជៈផ្អែមៗ

អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ការផឹកទឹកក្រូច ឬទឹកផ្លែឈើកំប៉ុង ឬភេសជ្ជៈប៉ូវកម្លាំងនានា អាចបង្កើនហានិភ័យសុខភាពច្រើនយ៉ាង ក្នុងនោះក៏មានឥទ្ធិពលអវិជ្ជមានដល់ប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ។
អង្គការនេះក៏បានណែនាំឲ្យផឹកភេសជ្ជៈប្រភេទណាដែលជាតិស្ករតិចបំផុត បើពុំនោះទេសុខភាពកុមារចាក់វ៉ាក់សាំងនឹងចុះខ្សោយ ហើយនាំឱ្យប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំ។
ស្របពេលគ្នាដែរ អ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅសាលាសុខភាព Harvard T.H. Chan លោក Vasanti S. Malik បានប្រាប់ថា ការទទួលទានភេសជ្ជៈផ្អែមៗមិនមានអត្ថប្រយោជន៍ចំពោះសុខភាពទេ ជាពិសេសចំពោះអ្នកចាក់វ៉ាក់សាំងការពារកូវីដ-១៩ថ្មីៗ ។ ក្រោយពីទទួលវ៉ាក់សាំងទាំងពីរលើក កុមារចាក់វ៉ាក់សាំងគួរតមភេសជ្ជៈកំប៉ុងដែលសម្បូរជាតិស្កររយៈពេលពី ២ -៤ សប្ដាហ៍សិន ដោយសារពួកវាគ្មានផលល្អដល់ប្រព័ន្ធភាពស៊ាំ។
២. អាហាររហ័ស ឬ Fast Food
តិចច្រឡំថា កូនចាក់វ៉ាក់សាំងរួច ចង់ប៉ូវកូន ហើយនាំពួកគេញ៉ាំ ប៊ឺហ្គឺរ ភីហ្សា សេនវិច ភ្លៅមាន់បំពង ឬដំឡូងបារាំង ដើម្បីជំនួយសុខភាព អ្នកគិតខុសហើយ។
យោងតាមមតិក្នុងវិស័យវេជ្ចសាស្រ្ត ការបរិភោគអាហាររហ័ស ឬ Fast Food ក្រោយចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នាំប្រព័ន្ធភាពស៊ាំក្នុងខ្លួនរងផលប៉ះពាល់ដែលជាហេតុធ្វើឱ្យវាចុះខ្សោយ ហើយរារាំងដល់តួនាទីធ្វើការរបស់វ៉ាក់សាំង។
ប្រភេទអាហារ Fast Food សម្បូរទៅដោយជាតិស្ករ ខ្លាញ់ និងអំបិលបន្ថែម ដែលក្រោយទទួលទានអាចបង្កផលប៉ះពាល់ដល់សុខភាពជាខ្លាំង ជាពិសេសកុមារដែលទើបទទួលចាក់វ៉ាក់សាំងរួចថ្មីៗ រឹតតែអាក្រក់ចំពោះសុខភាព ព្រោះគ្រឿងផ្សំដែលមាននៅក្នុងអាហារទាំងនេះ នឹងរាំងខ្ទប់សមត្ថភាពរបស់ថ្នាំ។
៣. នំកញ្ចប់ ឬអាហារកែច្នៃ

អាហារកែច្នៃប្រភេទនំកញ្ចប់ នំកំប៉ុង ស្ករគ្រាប់ជាដើម ជាអាហារពេញនិយមសម្រាប់កុមារបំផុត តែវាក៏ជាសត្រូវសុខភាព មិនថាមិនទាន់ចាក់វ៉ាក់សាំងក៏ដោយ។
លោកស្រី Torey Armul អ្នកនាំពាក្យនៃបណ្ឌិត្យសភាអាហាររូបត្ថម្ភនិងរបបអាហារវិទ្យា (AND) និយាយថា “ អាហារដែលកែច្នៃច្រើនតែធ្វើពីគ្រឿងផ្សំច្រើន ដូចជាម្សៅ និងស្ករពណ៌ស រួមទាំងខ្លាញ់មិនល្អ ហើយដាក់សារធាតុបន្ថែមដែលបង្កើនកម្រិតជាតិខ្លាញ់សូដ្យូមនិងស្ករដើម្បីរក្សាទុកបានយូរ ” ។ អាហារអស់នោះមិនត្រឹមគ្មានប្រយោជន៍ចំពោះភាពស៊ាំ ថែមទាំងបង្កផលប៉ះពាល់ដោយជំរុញដល់ភាពធាត់ និងជះឥទ្ធិពលអវិជ្ជមានដល់រាងកាយក្នុងការឆ្លើយតបចំពោះវ៉ាក់សាំងកូវីដទៀតផង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ឪពុកម្ដាយត្រូវច្បាស់ ខណៈនាំកូនអាយុ ៥ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac ថ្ងៃនេះ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ