នយោបាយ
គ.ជ.ប បង្ខិតការិយាល័យចុះឈ្មោះបោះឆ្នោត កាន់តែកៀកលំនៅដ្ឋានប្រជាពលរដ្ឋ
ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះ ក្រុមការងារចុះឈ្មោះបោះឆ្នោត បានលើកការិយាល័យចូលទៅតាមភូមិ នៅក្នុង ឃុំ សង្កាត់ ជិតលំនៅឋានរបស់ប្រជាពលរដ្ឋ នេះបើតាមមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់កម្ពុជាថ្មីថា តាមគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ រយៈពេល១៥ ថ្ងៃដំបូង គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា ការចុះឈ្មោះ ធ្វើនៅតាមសាលា ឃុំ សង្កាត់ ហើយចាប់ពីថ្ងៃទី២៧ ខែតុលា រហូតដល់ចប់ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបានរំកិលទៅតាមភូមិ នៅក្នុងឃុំ សង្កាត់ នានា ដើម្បីមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះបោះឆ្នោត។
ទោះជាយ៉ាងណា លោក សោម សូរីដា បានអះអាងថា ការចល័តការិយាល័យចុះឈ្មោះនេះ ក៏មានបញ្ហាមួយដែរ ដោយសារតែការចុះឈ្មោះបោះឆ្នោតស្ថិតនៅក្នុងរដូវវស្សា ដែលធ្វើឱ្យក្រុមចុះឈ្មោះមានការលំបាក នៅពេលចល័តការិយាល័យទៅតាមភូមិ។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
សរុបរយៈពេល២០ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួល មានប្រជាពលរដ្ឋបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីចំនួន២៣១.៩៦៨នាក់ ហើយអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន១១៨.៣១៣ នាក់ ចំណែកអ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន៧៧.៤៧០ នាក់។ រីឯអ្នកដែលបានផ្ទេរទីលំនៅចូលក្នុង ឃុំ សង្កាត់ ថ្មីមានចំនួន ៦៩.៣២៥ នាក់៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


