Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញបន្តចុះត្រួតពិនិត្យអាជីវកម្មបើកខុសបម្រាម​

បានផុស

នៅ

ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​នោះ​ អាជ្ញាធរ​ខណ្ឌ​ដូនពេញ ​បាន​បន្ត​ចុះ​ត្រួត​ពិនិត្យទប់​ស្កាត់​ការលួចបើក​អាជីវកម្ម​ខុស​បម្រាម​ដូចជា​ KTV រង្គសាល ឌី​ស្កូ​តែ​ក ​នៅក្នុង​មូលដ្ឋាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១ ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ​ដែល​ដឹកនាំ​ដោយលោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​មូលដ្ឋាន​អាជីវកម្ម​ហាមឃាត់​រួមមាន KTV រង្គសាល ឌី​ស្កូ​តែ​ក និង​អាជីវកម្ម​ភោជនីយដ្ឋាន ( ថ្មី ) បារ​បារាំង ដែល​មិន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ ដោយ​តម្រូវ​ឲ្យ​អនុវត្ត​វិធាន​សុខាភិបាល និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ស្រះចក និង​សង្កាត់​វត្តភ្នំ។

ជា​លទ្ធផល ត្រួតពិនិត្យ​នា​យប់នោះ​ឃើញថា​ អាជីវកម្ម​ទាំងអស់​បាន​អនុវត្តតាម​ការណែនាំ មិន​មានការ​លួច​បើក ឬ​មាន​សភាពការណ៍​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម