Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស​ជា​ប្រទេស​ទី​១​ក្នុង​លោក​អនុម័តថ្នាំ​កូវីដ Molnupiravir ជាផ្លូវ​ការ

បានផុស

នៅ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ចក្រភព​អង់គ្លេស​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​​បង្អស់​ក្នុង​ពិភព​លោក​ដែល​​បាន​អនុម័ត​ថ្នាំ​គ្រាប់​ព្យាបាល​កូវីដ-១៩ Molnupiravir របស់​ក្រុម​ហ៊ុន Merck និង​ Ridgeback Biotherapeutics ​ផលិត​រួម​គ្នា។

ទី​ភ្នាក់​ងារនិយតករ​ផលិតផល​វេជ្ជសាស្ត្រ និង​ថែ​ទាំសុខភាព (MHRA) បាន​ផ្តល់​អនុសាសន៍​ឲ្យ​ប្រើ​ប្រាស់​​ថ្នាំ​គ្រាប់ Molnupiravir ឲ្យ​​​ឆាប់​ៗ​រហ័ស​តាម​ដែល​អាច​ទៅ​រួច​ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​​កូវីដ-១៩​ទទួល​បាន​ផល​​​​វិជ្ជមាន​ និង​​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​​បន្ទាប់​ពី​ចាប់​ផ្តើម​មាន​រោគ​សញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​​គឺ​ជា​ការ​ព្យាបាលដោយ​​ថ្នាំ​លេបតាម​មាត់​​លើក​ដំបូង​សម្រាប់​ជំងឺ​កូវីដ-១៩​​ដែល​ទទួល​បាន​ការ​អនុម័ត​​​មុន​ពេល​​និយតករ​អាមេរិក​​ទៅ​​ទៀត។​ ក្រុម​ទី​ប្រឹក្សា​អាមេរិក​នឹង​ជួប​​ប្រជុំ​គ្នា​ក្នុង​ខែនេះ​ដើម្បី​បោះ​ឆ្នោត​សម្រេច​ថា​តើ​ថ្នាំ​គ្រាប់ Molnupiravir គួរទទួល​បាន​ការ​អនុញ្ញាតផ្លូវ​ការឬ​យ៉ាង​ណា។

ថ្នាំ​គ្រាប់​នេះ​ដែល​មាន​ម៉ាក Lagevrio នៅ​ចក្រភព​អង់គ្លេសត្រូវ​បាន​​តាម​ដាន​​យ៉ាង​យក​ចិត្ត​ទុក​​ដាក់​ ចាប់​តាំង​ពី​ទិន្នន័យ​កាល​ពី​ខែ​មុន​បង្ហាញ​ថា វា​មាន​ប្រសិទ្ធភាពកាត់​បន្ថយ​ការ​ឈឺ​ចូល​មន្ទីរ​ពេទ្យ ឬ​ស្លាប់​​បាន​ពាក់​កណ្តាល​​សម្រាប់​​អ្នក​​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​នៃ​ការ​វិវត្ត​ទៅ​ជា​ធ្ងន់​ធ្ងរពី​ជំងឺ​កូវីដ។

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស និង​សេវាកម្ម​សុខភាព​ជាតិ​របស់​ប្រទេស​នេះ​នឹងបញ្ជាក់​ពី​របៀប​នៃ​ការ​ប្រើ​ប្រាស់​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ។

សូម​បញ្ជាក់​ថា កាល​ពី​ខែ​មុន ចក្រភព​អង់គ្លេស​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​ជា​មួយ​ក្រុម​ហ៊ុន Merck ​ដើម្បី​ទិញ​ថ្នាំ Molnupiravir ចំនួន​៤៨០​០០០​ឈុត។

ក្នុង​សេចក្តី​ប្រកាស​ដាច់​ដោយ​ឡែក​មួយ ក្រុម​ហ៊ុន Merck បាន​ឲ្យ​ដឹង​ថា ខ្លួន​គ្រោង​នឹង​ផលិត​ថ្នាំ​នេះ​ចំនួន​១០​លាន​ឈុតនៅ​បំណាច់​ឆ្នាំ​នេះ​ និង​ហោច​ណាស់​២០​លាន​ឈុត​​នៅ​ឆ្នាំ​២០២២៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម