ជីវិតកម្សាន្ដ
ម៉ៃ សុគន្ធ ត្រូវមេការសំណង់ប្ដឹងពីបទឆបោកលុយជិត១ម៉ឺនដុល្លារ
លោក ម៉ៃ សុគន្ធ ដែលជាតារាចម្រៀងមួយរូប និងល្បីខាងពូកែទើសសឹងតែគ្រប់រឿងកន្លងមកនោះ ត្រូវបានមេការជាងសំណង់រួមទាំងកូនជាងជាច្រើននាក់ ប្តឹងពីបទ រំលោភលើទំនុកចិត្តទឹកប្រាក់ជិត១ម៉ឺនដុល្លារ ចូលលោកស្នងការនគរបាលខេត្តកណ្តាល ដើម្បីអោយជួយរកយុត្តិធម៌ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ៃ សុគន្ធ បានទាក់ទងលោកអោយធ្វើការសាងសង់ រីសត មួយកន្លែងស្ថិតនៅចំណុចក្រោយប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយមក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ៃ សុគន្ធ បានប្រគល់ប្រាក់អោយលោកចំនួន៤០% ស្មើនឹង៦,២០០ដុល្លារ និងបានព្រមព្រៀងគ្នាបញ្ចប់ការសាងសង់និងប្រគល់ប្រាក់បញ្ចប់ការងារ ។ ក្រោយមក ក្រុមជាងធ្វើសម្រុកធ្វើការងារ រួចរាល់មុនកាលកំណត់៥ថ្ងៃ ក៏បានទៅទាមទារប្រាក់ពីលោក ម៉ៃ សុគន្ធ ចំនួន៦០%បន្ថែម ស្មើនឹងជាង៩,៣២០ដុល្លារទៀត តែលោក ម៉ៃ សុគន្ធ មិនបានប្រគល់ឲ្យទេ ដោយព្យាពេលថ្ងៃនេះ ថ្ងៃនោះ រហូតដល់បច្ចុប្បន្ន។

ដោយឡែក លោក ម៉ៃ សុគន្ធ វិញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ បានធ្វើលិខិតជូនដំណឹងមួយ ជម្រាបមក លោក ខាំ ប៉ុណ្ណារិន ផងដែរ អំពីការរំលាយកិច្ចសន្យាសាងសង់ ដោយលោក ម៉ៃ សុគន្ធ ចោទប្រកាន់ លោក ខាំ ប៉ុណ្ណារិន ថា មិនបានអនុវត្តអោយបានត្រឹមត្រូវតាមកិច្ចសន្យាសាងសង់ ៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ